• 2020-05-18 07:16:38
  • ព័ត៌មាន

ហាងផ្លូវការរបស់ម៉ូតូ Royal Enfield នឹងចាប់ផ្តើមដំណើរការនៅកម្ពុជាឆាប់ៗនេះ

  • 2020-05-18 07:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield ដែល​ជា​យីហោ​របស់​ប្រទេស​អង់គ្លេស បាន​ជ្រើស​យក​ទីក្រុង​ភ្នំពេញ​ដែល​តំណាង​ឱ្យ​សហគមន៍​ម៉ូតូធំ​ជាង​គេ​នៅ​ប្រទេសកម្ពុជា ​សម្រាប់​ជា​​កន្លែង​លក់​ទី​មួយ​របស់​ខ្លួន​នៅ​កម្ពុជា។

យីហោ​ដែល​មាន​ប្រជាប្រិយភាព​មួយ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា យីហោ​ម៉ូតូ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ក្នុង​ផលិតកម្ម​ដែល​នៅ​តែ​មាន​សកម្មភាព​ ចាប់​តាំង​​ពី​ការ​ចាប់​ផ្ដើម​កំណើត​​នៅ​ឆ្នាំ​ ១៩០១ មក បាន​ផលិត​ម៉ូតូ​បែប​ក្លា​សិក ដូចជា Bullet ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ជា​ម៉ូដែល​ម៉ូតូ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​នៅ​ក្នុងពិភពលោក នៅ​ក្នុង​ផលិតកម្ម​ដែល​នៅ​តែ​មាន​សកម្មភាព​ចាប់​ពី​ឆ្នាំ​ ១៩៣២ មក។

Bullet នេះ បាន​ចាប់​ផ្តើម​ដំបូង​ជា​ម៉ូតូ​ដែល​មាន​ការ​រចនា​ពិសេស​ប្លែក​របស់​ប្រទេស​អង់គ្លេស​ដោយ​មាន​ស៊ីឡាំង​ដែល​មាន​វ៉ាល់​ខាង​លើ។ វា​មាន​មោទនភាព​ដោយ​មាន​សកម្មភាព​ផលិត​ម៉ូតូ​បាន​យូរ​ជាង​គេ​បំផុត ហើយ​នៅ​តែ​បន្ត​មាន​សកម្មភាព​ផលិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៣២ មក។ ដោយ​មាន​អតិថិជន​ស្មោះស្ម័គ្រ​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក Bullet ត្រូវ​បាន​ទទួលស្គាល់ថាជាម៉ូតូដែលធន់រឹងមាំ និងអាចជឿទុកចិត្តបាន និងនៅតែមានប្រជាប្រិយភាពដល់ជំនាន់ក្រោយៗទៀត។

ម៉ូតូដែលមានការរចនាសម្បូរបែប និងបែបនិមិត្តរូប វានៅតែរក្សារូបរាងបែបប្រពៃណីអស់រយៈពេលច្រើនជាង ៨ ទសវត្សរ៍មកហើយ ប៉ុន្តែបច្ចុប្បន្ន វាត្រូវបានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាដោយប្រើ វិស្វកម្មទំនើបបំផុត។ Bullet បែបនិមិត្តរូបនេះ រក្សានូវការបាញ់ពណ៌បែបក្លាសិកដដែល និង​គូរ​ដោយ​ដៃ​ដោយ​ប្រើ​ទឹក​ថ្នាំ​សម្រាប់​គូរ​រចនា​លើម៉ូតូ ដែលតំណាងឱ្យតម្លៃរបស់យានយន្ត។

​ក្រុម​ការងារ​បាន​ពិនិត្យ​មើល ហាង Royal Enfield នៅ​កម្ពុជា​ដែល​នឹង​ត្រូវ​សម្ពោធ​នៅ​ពេល​ឆាប់ៗនេះ។ មើល​ទៅ​ហាង​នេះ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្កើត ប្រព័ន្ធអេកូ​នៃ​ការ​បើកបរ​ម៉ូតូសម្រាប់អតិថិជនរបស់ខ្លួន ដែលវាមានមិនត្រឹមតែម៉ូតូប៉ុណ្ណោះទេ តែវាក៏មានសំលៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំផ្សេងៗផងដែរ។

ហាង​​ដែល​គ្រោង​នឹង​បើក​នេះ​មាន​កន្លែង​បម្រើ​ភេសជ្ជៈ​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ ដែល​មាន​ការ​រៀប​ចំ​ឡើង​ពុំ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​នោះ​ទេ វា​មើល​ទៅ​មាន​ផាសុកភាព​សម្រាប់​លោក​អ្នក នៅ​ពេល​អ្នក​​រក​មើល ម៉ូតូ ឬ​សំលៀកបំពាក់។

ម៉ូតូ​របស់​ Royal Enfield បាន​ផ្តល់​នូវ​សេរីភាព និង​សេចក្តី​ក្លាហាន​ដែល​ត្រូវ​បាន​បំពេញ​បង្គ្រប់​ដោយ​ម៉ូតូ​ដែលស្អាត ដែល​ជា​តម្រូវ​ការ​របស់​មនុស្ស​ជា​ច្រើន​នៅលើពិភពលោក។ និយាយពីរូបរាង ម៉ូតូ Royal Enfield មើល​ទៅ​ស្រស់​ស្អាត រឹងមាំ ផ្គុំ​បាន​យ៉ាង​ល្អ និង​ផលិត​ចេញ​យ៉ាង​យក​ចិត្ត​ទុកដាក់។ ដោយ​មាន​មេកានិច​បែប​សាមញ្ញ ម៉ូតូ​យីហោ​នេះទទួលបានប្រជាប្រិយភាពខ្លាំង។ ភាពសាមញ្ញរបស់វា គឺជាផ្នែកមួយនៃប្រជាប្រិយភាពរបស់ Royal Enfield ។

ដោយ​មាន​ប្រវត្តិ​រឹងមាំ និង​ខ្សែ​ផលិតផល​ដែល​នឹង​ទទួល​ជោគជ័យ ម៉ូតូ​នេះ​មាន​លក្ខណៈសម្បត្តិដែលអាចទាក់ទាញអ្នកស្រលាញ់ម៉ូតូបែបបុរាណ នៅក្នុងប្រទេស ដែលជាអ្នកចូលចិត្តភាពលេចធ្លោ និង​មិន​ធ្វើ​តាម​ភាព​ដដែលៗ៕

មតិយោបល់