• 2020-05-18 06:53:10
  • ព័ត៌មាន

ស្មាតហ្វូនវៀតណាម ដាក់ប្រៀបនឹង iPhone 11 Pro និង Pixel 4 លទ្ធផលយ៉ាងណា?

  • 2020-05-18 06:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​វៀតណាម Bkav បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ ១០ ខែ​ឧសភា​កន្លង​ទៅ ដែល​មាន​សរុប ៤ ម៉ូដែល​។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ម៉ូដែល Bphone B86 មាន​តម្លៃ​ចាប់​ពី ៣៨៥ដុល្លារ ​ដែល​មាន​​កាមេរ៉ា​សមត្ថភាព​ខ្លាំង​ជា​ចំណុច​លេច​ធ្លោ​មួយ។

កាមេរ៉ា​របស់​វា​ត្រូវ​បាន​វិបសាយ​ VNReview យក​ទៅ​ប្រៀប​ធៀប​ជា​មួយ​ iPhone 11 Pro Max និង Google Pixel 4 ដោយ​​សាក​ល្បង​លើ​ការ​ថត​រូបភាព​នៅ​ទី​ដែល​មាន​ពន្លឺ​តិច​តួច​បំផុត។ ខាង​ក្រោម​ជា​រូបភាព​ថត​ដោយ​ Auto នៅ​ក្នុង​ស្ថានភាព​ងងឹត ថត​ដោយ​ប្រើ​ Bphone B86 ដែល​​​ក្នុង​ស្ថានភាព​នេះ​សូម្បី​តែ​ភ្នែក​មនុស្ស​ក៏​មើល​មិន​ឃើញ​ច្បាស់​ដែរ ៖

ចំណែក​ខាង​ក្រោម​ជា​រូបភាព​ថត​ចេញ​ពី Bphone B86 ដោយ​មាន​ដំណើរ​ការ​មុខងារ​ថត​រូប​ពេល​យប់ ៖

ត​ទៅ​នេះ​ជា​ការ​ប្រៀប​ធៀប​ជា​មួយ iPhone 11 Pro Max និង Google Pixel 4 ៖

តាម​រយៈ​ការ​ប្រៀប​ធៀប​លើ​រូបភាព​ប៉ុន្មាន​សន្លឹក​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា​សមត្ថភាព​ថត​រូបភាព​ពេល​យប់​របស់​ស្មាតហ្វូន​វៀតណាម​ពិត​ជា​ធម្មតា​ឡើយ។ សរុប​ជា​រួច​វា​មិន​អាច​​បង្កើត​បាន​រូបភាព​ដិត​ និង​មាន​ពណ៌​ច្បាស់​ដូច​ជា Pixel 4 នោះ​ទេ ប៉ុន្តែ​មាន​ប្លង់​ខ្លះ​គឺ​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​​គ្នា។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​វា​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង iPhone 11 Pro Max ពេល​ថត​រូប​នៅ​ទី​ងងឹត​ខ្លាំង៕

​​

ប្រភព៖ VNReview ប្រែ​សម្រួល៖ សុខហេង

មតិយោបល់