• 2020-05-17 04:39:17
  • ព័ត៌មាន

យប់មិញរញ្ជួយហ្វេសប៊ុក ជាមួយវត្តមានផ្លូវការ Huawei Y6p សាកម្តងលេងបាន3ថ្ងៃ តម្លៃត្រឹមតែ $139

  • 2020-05-17 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​វត្តមាន​ផ្លូវ​ការ​ស្មាតហ្វូន​ស៊េរីថ្មី​សាក​ថ្ម​ម្ដង​លេង​បាន​ 3ថ្ងៃ​ Huawei Y6p តម្លៃ​ $139 លើ​ឆាកតន្ត្រី​ Huawei Y7 Concert ផ្សាយផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ HDTV ហ្វេសប៊ុក​ផេក Huawei Mobile និង​សារព័ត៌មាន​ល្បីៗ ផ្ទុះ​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី។

ចំពោះ​មុខ​ទស្សនិកជន​រាប់​ម៉ឺន​នាក់ ស្មាតហ្វូន​ស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុង​ឆក់​យក​ប្រជាប្រិយភាព​ខ្លាំងក្លា​ពី​សំណាក់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ទូទាំង​ប្រទេសកម្ពុជា ដោយ​សារ​ថាមពល​ថ្ម​ធំមហិមា រូបរាង​ទាក់ទាញ ពណ៌​ទាន់​សម័យ​ស៊ីវិល័យ​ ថត​រូបប្លង់​ទូលាយ​ច្បាស់​ស្អាត និង តម្លៃ​ល្អ​ស៊ី​ដាច់​គេ។

អតិថិជន​អាច​រក​ជាវ Huawei Y6p នៅ​បណ្តា​ហាង​លក់​ទូរសព្ទនានា​ទូទាំង​ប្រទេស​កម្ពុជា ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ $139​ នឹង​ទទួល​បាន ទទួល​កាដូ​បន្ថែម កាបូប​ស្ពាយ​ហួវៃ​ចំនួន​ 1 ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់​ជា​មួយ​នឹង​កញ្ចប់​អ៊ីនធឺណិត​ធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់​អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ ១៥ មិថុនា 2020) និង​មាន​ឱកាស​ឈ្នះ​រង្វាន់​រថយន្ត​ស៊េរី​ទំនើប Audi Q2 មួយ​គ្រឿងភ្លាមៗ។

ស្មាតហ្វូន​ស៊េរីថ្មី Huawei Y6p ត្រូវ​បាន​រចនា​រូបរាង​ល្អឯក មើល​ទៅ​ទាក់ទាញ​​និង​មាន​ភាព​ស៊ីវិល័យ​ជាមួយ​នឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ​ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើន​នូវ​ភាព​ជឿជាក់​និង​ទំនុក​ចិត្ត​នៅ​ពេល​ចាប់កាន់​ប្រើម្តងៗ។ Huawei Y6p មាន​ថាមពល​ថ្ម​ធំ​មហិមា​ទំហំ 5000mAh កំដរ​អ្នក​លេង ហ្វេសប៊ុក IG TikTok ហ្គេម​អនឡាញ មើល YouTube ម៉ាឆ្ងាញ់​ដាច់យប់​ក៏​មិន​ភ័យ​អស់ថ្ម ហើយ​ជា​ពិសេស​បំពាក់​នូវ​មុខងារ​ថ្មីគឺ Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរសព្ទផ្សេង​ទៀត​តាម​ឌុយ OTG និង​អាចផ្ទេរទិន្នន័យ រូបភាពឯសារ ក្នុងពេលតែមួយ។

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែល​តម្រៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញម្តង។ កាមេរ៉ា​មេ​ទំហំ 13MP សម្រាប់​ថត​រូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ​សត្វ​បាន​យ៉ាងល្អ។ កាមេរ៉ា​ទី2 ទំហំ 5MP សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ អាច​ថត​រូប​មនុស្ស​ឃើញ​ជើង​ស្រឡូនៗ ខ្ពស់​ស្អាត ថត​ទេសភាព​កាន់​តែ​ទូលាយ​ពេញ​ភ្នែក និង​កាមេរ៉ា​ទី3 ទំហំ 2MP សម្រាប់​ថត​រូប​បែប​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន​យ៉ាង​ស្អាត និងដាច់ល្អ។ ចំណែក​ឯ​កាមេរ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា Beauty Mode អាច​កែប្រែ​ចាំចិត្ត​ចង់ ធ្វើ​ឲ្យ​រូបថត​ស៊ែលហ្វី​របស់​អ្នកកាន់​តែ​ស្អាត និង​លេច​ធ្លោ និង​មិន​សក្បោះ ធានាថាពេញចិត្ត​គ្រប់​ប៉ុស្តិ៍តែម្តង។

Huawei Y6p ភ្ជាប់​មក​ជា​មួយ​នឹង Huawei AppGallery ដែល​មក​មួយ​សេត​នៅ​ក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញ​ខោអាវ Zando, ទិញ​ទំនិញខ្មែរ២៤, Myphsar, App ​កុម្ម៉ង់​ម្ហូប Egets ​ឬ​ Apps ល្បីៗ មិន​ចាំបាច់​ចំណាយ​ពេល​យូរ​ជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។

Huawei Y6p បំពាក់​អេក្រង់ 6.3” មាន​កម្រិត​បង្ហាញ 1600x720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន​រ៉េម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះឈីប​ Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់​នូវ​បច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យ​សំឡេង​​ ការស្តាប់តន្ត្រី លេង​ហ្គេម និង​ខ្សែភាពយន្ត លឺ​ខ្លាំង​ពីរោះ​រណ្ដំ​ចិត្ត ជា​ពិសេស​ពេល​ស្តាប់​វិទ្យុ FM ពុំ​ចាំ​បាច់​ត្រូវ​ការ​ប្រើកាស ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អ៊ូអរ​ឬ​ក៏​មនុស្ស​ច្រើន​ក៏​ដោយ។

ចំណុច​លេ​ចធ្លោ​ទាំង​នេះ ជំរុញ​ឲ្យ​ស្មាតហ្វូន​ស៊េរី Huawei Y6p $139 ក្លាយ​ជា​ជម្រើស​ទី​មួយ​សម្រាប់​មិត្ត​យុវវ័យ​សម័យ​ថ្មី ព្រោះ គុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ និង​មាន​ឱកាស​ឈ្នះរថយន្ត​ស៊េរី​ទំនើប Audi Q2 មួយ​គ្រឿង​ភ្លាមៗ និង​ទទួល​បាន​កាដូ​បន្ថែមច្រើន​សន្ធឹកសន្ធាប់។ សូម​ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាស​ល្អ​នេះ​កន្លង​ផុត​ទៅ សម្រាប់​ព័ត៌មាន​សូមចុច https://www.facebook.com/huaweimobilekh/

មតិយោបល់