• 2020-05-16 03:45:00
  • ផលិតផលថ្មី

ទូរទស្សន៍ QLED ច្បាស់​កម្រិត​ 8K ឆ្នាំ 2020 នេះ​មាន​លក់នៅ​ខ្មែរ​យើង​ហើយ

  • 2020-05-16 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ចំនួន​លក់ដាច់បំផុត ព្រម​ទាំង​ជាប់ចំណាត់ថ្នាក់លេខ ១ រយៈពេល ១៤ ឆ្នាំជាប់ៗគ្នា កំពូលទូរទស្សន៍ សាមសុង តែងតែ​ឈានមុខគេ ដែល​មាន​បំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ទំនើបថ្មីៗបំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក។ នៅពេលនេះគឺ ទូរទស្សន៍ដ៏ល្អឯកមានតែមួយគ្មានពីរកម្រិត​ QLED 8K ឆ្នាំ 2020 កំពុង​មានវត្តមានជាផ្លូវការក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជាហើយ។

ទូរទស្សន៍ QLED 8K របស់ Samsung

ទូរទស្សន៍ QLED 8K របស់ Samsung មួយ​នេះ​​ទទួលស្គាល់ថាជា ផលិតផលដែលមានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យាប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ។

ខាងក្រោមនេះគឺជាបទពិសោធន៍ថ្មីដែលធ្វើឱ្យ ទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀបជាមួយបានឡើយដូចខាងក្រោម៖

១. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ។

២. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ

  • Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល

  • 8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K! -Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI

  • Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។

២. Object Tracking Sound+

ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន ៦ គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយនិងសម្លេងដ៏ពិរោះរន្តំ។

៤.Voice Assistance & Khmer Voice Support for Youtube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ!ឡូយនោះឡូយ។

៥. Easy Connection for Mobile and Computer

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយAndriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា។

៦. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿនដំណើរការបានកាន់តែរលូនល្អបំផុត។

៧. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធ ជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។

នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត។ នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ។

អ្នក​ទាំងអស់គ្នា អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K នេះ​នៅតាមហាងចែកចាយផលិតផល សាមសុង មាន​ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស។

កុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា...៕

មតិយោបល់