• 2020-05-15 06:43:26
  • ព័ត៌មាន

មកដឹងថ្លៃគ្រឿង iPhone SE ថ្មី ដែលដូចគ្នានឹង iPhone 8 ស្ទើរទាំងអស់

  • 2020-05-15 06:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហែក​មើល​គ្រឿង​ក្នុង​របស់ iPhone SE ឆ្នាំ ២០២០ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​គ្រឿង​បន្លាស់​ភាគ​ច្រើន​របស់​វា​គឺ​ដូច​គ្នា​នឹង​គ្រឿង​បន្លាស់​របស់ iPhone 8 ដែល​ចេញ​តាំង​ពី​ឆ្នាំ ២០១៧។

ពេល​នេះ​ក្រុមហ៊ុន​ជប៉ុន Fomalhualt បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​​លើ​តម្លៃ​នៃ​គ្រឿង​បន្លាស់​ដែល​មាន​ក្នុង iPhone SE ថ្មី ដែល​​ថ្លៃ​គ្រឿង​បន្លាស់​ទាំង​អស់​សរុប​ចូល​គ្នា​មាន​ ២១៧ដុល្លារ។ តម្លៃ​នេះ​គឺ​ធូរ​ថ្លៃ​ជាង​គ្រឿង​​​​បន្លាស់​របស់ iPhone 8 ពេល​ចេញ​លក់​ ប្រមាណ ១៨% ត្បិត​ថា​ iPhone SE មាន​ប្រើ​ឈីប​​ស៊េរី​ខ្ពស់​ជាង​ក្ដី។

​បើ​ប្រៀប​ធៀប​ថ្លៃ​គ្រឿង​បន្លាស់​ ជា​មួយ​តម្លៃ​​លក់​ដែល​មាន​ចាប់​ពី ៣៩៩ដុល្លារ គេ​អាច​សន្និដ្ឋាន​បាន​ថា Apple ចំណេញ​បាន​ច្រើន​គួរ​សម​ពី​ការ​លក់ iPhone SE ថ្មី ដោយ​សារ iPhone ថ្មី​នេះ​មិន​ត្រូវ​ចំណាយ​លើ​ថ្លៃ​ស្រាវជ្រាវនិងអភិវឌ្ឍន៍​ (R&D) ច្រើន​ ហើយ​ភាគ​ច្រើន​គឺ​ប្រើ​ប្រាស់​គ្រឿង​បន្លាស់​ចាស់ៗ​សម្រាប់​ផលិត៕​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់