- 2020-05-15 02:22:13
- ព័ត៌មាន
នេះ! មើលរាង Range Rover ស៊េរីឆ្នាំ ២០២២ រត់សាកល្បងលើដងផ្លូវ
- 2020-05-15 02:22:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះ! មើលរាង Range Rover ស៊េរីឆ្នាំ ២០២២ រត់សាកល្បងលើដងផ្លូវ
ចន្លោះមិនឃើញ
រថយន្ត Range Rover ជំនាន់ថ្មីត្រូវបានប្រទះឃើញបើកបរសាកល្បងលើដងផ្លូវម្ដងទៀត ដែលមានបិទបាំងរចនាបថយ៉ាងជិតទុកឲ្យឃើញតែរាងរៅប៉ុណ្ណោះ ហើយម្ដងនេះវារត់សាកល្បងនៅតំបន់Nürburgring Nordschleife ប្រទេសអាល្លឺម៉ង់។
តាមរយៈការបង្ហាញរូបរាងលើកនេះ គេសង្កេតឃើញចំណុចពិសេសៗមួយចំនួនដែលមានផ្លាស់ប្ដូរលើរថយន្ត Range Rover ជំនាន់ថ្មី ដែលក្នុងនោះមានដូចជាដៃទ្វាដែលអាចលឹបចូលក្នុងតួខ្លួនរថយន្ត, ឃើញផ្នែកខ្លះៗនៃអំពូលមុខ និងក្រោយដែលមានការឌីហ្សាញថ្មី និងរាងរៅរបស់រថយន្ត SUV ខ្នាតធំនេះមូល។
ត្បិតថានៅបន្តប្រើប្រាស់រូបរាងស្រដៀងនឹងជំនាន់មុនៗមែន ប៉ុន្តែ Range Rover ជំនាន់ទី ៥ នេះនឹងផ្លាស់ប្ដូរប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះ Modular Longitudinal Architecture (MLA) ដែលនឹងមានប្រើប្រាស់លើ Range Rover Sport ជំនាន់ថ្មី និង Jaguar XJ ជំនាន់ថ្មីផងដែរ។
គ្រោងឆ្អឹងថ្មីនេះអាចឲ្យ Range Rover មានទម្ងន់ស្រាលជាងមុនបន្តិច ដែលអាចឲ្យវាបង្កើនសន្ទុះបានកាន់តែរហ័ស អមដោយបច្ចេកវិទ្យាទំនើបៗផងដែរ។ Range Rover ថ្មីរំពឹងថានឹងមានជាជម្រើស Hybrid, Plug-in Hybrid និងប្រភេទអគ្គិសនីសុទ្ធ ហើយក៏មានប្រភេទ PHEV ផងដែរ។
រថយន្ត Range Rover ជំនាន់ថ្មីរំពឹងថាអាចនឹងមាននៅតាមហាងលក់រថយន្តក្នុងអំឡុងឆ្នាំ ២០២១ ដែលនឹងលក់ជាស៊េរីឆ្នាំ ២០២២៕