• 2020-05-15 02:03:49
  • ព័ត៌មាន

កាមេរ៉ាចម្លែករបស់ OnePlus 8 Pro អាចមើលធ្លុះរបស់មួយចំនួន (វីដេអូ)

  • 2020-05-15 02:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8 Pro មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​បួន​គ្រាប់ ដែល​ក្នុង​នោះ​មាន​នូវ​កាមេរ៉ា Color Filter ទំហំ ៥MP ជា​លើក​ដំបូង​បំផុត​ដែល​គេ​ឃើញ​មាន​ប្រើ​លើ​ស្មាតហ្វូន។ ពេល​នេះ​ដែរ​គេ​ដឹង​ថា​​កាមេរ៉ា​ពិសេស​នេះ អាច​មើល​ធ្លុះ​​ស្រទាប់​​​ការពារ​របស់​​ឧបករណ៍​មួយ​ចំនួន។

ពេល​បាញ់​កាមេរ៉ា​នេះ​ចំ​ឧបករណ៍​ដូច​ជា​តេឡេ​បញ្ជា ឬ​ក្ដារ​ចុច​ ​ដោយ​មាន​ដំណើរ​ការ​មុខ​ងារ​ Photochrom ​ក្នុង​កម្មវិធី​កាមេរ៉ា​របស់ OnePlus 8 Pro គេ​អាច​មើល​ឃើញ​គ្រឿង​អេឡិចត្រូនិក​ដែល​​ស្ថិត​នៅ​ផ្នែក​ខាង​ក្នុង​ឧបករណ៍​នោះ​បាន។ ក្រៅ​ពី​គ្រឿង​អេឡិចត្រូនិក​មួយ​ចំនួន​ កាមេរ៉ា​ Color Filter នេះ​ក៏​អាច​ប្រើ​សម្រាប់​មើល​នូវ​ Infrared LED ដែល​ភ្នែក​ទទេ​មិន​អាច​មើល​ឃើញ​បាន​ផង​ដែរ។

ដូច​នេះ​ប្រសិន​បើ​មាន​ OnePlus 8 Pro អ្នក​អាច​សាក​ល្បង​សមត្ថភាព​ចម្លែក​នេះ​បាន​ដោយ​រើស​យក​ Photochrom ក្នុង​កាមេរ៉ា Color Filter និង​បាញ់​ចំ​​ឧបករណ៍​​ណា​មួយ៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់