• 2020-05-13 04:57:54
  • ព័ត៌មាន

MG នាំរថយន្ត SUV ស៊ីវិល័យថ្មី មកកាន់កម្ពុជាជាផ្លូវការ

  • 2020-05-13 04:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ដើរ​ឲ្យ​ទាន់​ភាព​ទាន់​សម័យ​និង​បែប​សង្គម​អភិជន រថយន្ត​ម៉ាក​យីហោ MG តែងតែ​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យាថ្មីៗ​ក៏​ដូច​​កែច្នៃ​រូបរាង​របស់​ខ្លួន​ជិត​មួយ​សតវត្ស​មក​ហើយ។ ចំពោះ​និន្នាការ​ចុងក្រោយ​ដែល​នាំ​មក​ដោយ​រថយន្ត MG HS​ គឺ​ជា​ប្រភេទ SUV ដែល​ស៊ីវិល័យ​ឥត​ខ្ចោះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​រក្សា​នូវ​តុល្យភាព​ដ៏​ល្អ​ប្រណីត​និង​បែប​ស្ព័រ។ បច្ចុប្បន្ន​នេះ​រថយន្ត MG HS បាន​បង្ហាញ​រូបរាង​ដ៏​ថ្មី​​​សន្លាង​របស់​ខ្លួន​នៅ​បន្ទប់ តាំង​បង្ហាញ​ដែល​មាន​ទីតាំង​នៅ​ផ្លូវ​សហព័ន្ធរុស្សី MG Cambodia។

រថយន្ត​ថ្មី​​សន្លាង​​បែប​ក្លាសិក មួយ​នេះ​បាន​ដំឡើង​ចេញ​ពី​បង​ប្រុស​របស់​វា​គឺ MG ZS ជាមួយ​នឹង​ប្រសិទ្ធភាព​ខ្ពស់​រូបរាង​ស្រស់​សង្ហា ​និង​មាន​ភាព​ជឿនលឿន​ខាង​ផ្នែក​បច្ចេកវិទ្យា​បូករួម​និង​ការ​សន្សំសំចៃ​ខ្ពស់​ថែ​រក្សា​បរិស្ថាន​ដែល​សក្ដិសម​ឥត​ខ្ចោះ​ជាមួយ​នឹង​បរិបទ​សម័យ​ទំនើប។

បរិក្ខារ​ខាង​ក្នុង​បំពាក់​ដោយ​​ពូក​​ស្បែក​ពណ៌​ Camel ដែល​សក្តិសម​ជា​រថយន្ត​​ប្រណីត​​សម្រាប់​បច្ចុប្បន្ន​នេះ​តែ​ម្ដង​ព្រោះ​ដំបូល កញ្ចក់​មួយ​ផ្ទាំង​ធំ​ខាង​លើ​នេះ​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ប្រើប្រាស់​មាន​ភាព​ធូរស្រាល​ក៏​ដូច​ជា​សោយសុខ​ជាមួយ​នឹង​កៅអី​ស្រោប​ស្បែក​ល្អ​កម្រិត​ខ្ពស់​និង​មាន​មុខងារ​បញ្ចេញ​កម្ដៅ​ផង​ដែរ។ ចំពោះ​កៅអី​មុខ​ទាំង ២ គឺ​អាច​បញ្ជា​បាន​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ការ​ចង់​បាន​របស់​អ្នក​ប្រើ​។ កៅអី​ផ្នែក​កណ្ដាល​ទូលាយ​ហើយ​មាន​​ប្រឡោះ​​សម្រាប់​ដាក់​កៅអី​ទារក​ដែល​ងាយស្រួល​សម្រាប់​គ្រួសារ​ដែល​មាន​កូន​តូច និង​ផ្នែក​ខាង​ក្រោយ​អាច​ដាក់​​ឥវ៉ាន់​បាន​មួយ​ចំនួន​ធំ។

MG HS បំពាក់​ដោយ​ប្រអប់​លេខ​អូតូ ៧ លេខ​និង​មាន​ម៉ាស៊ីន​សាំង​ស៊ីឡាំង ៤ ចំណុះ ១,៥​ លីត្រ កម្លាំង ២៣០សេះ ហើយ​ក្នុង ១០០ គីឡូម៉ែត្រ ស៊ី​សាំង​ប្រមាណ​ជាង ៨ លីត្រ។ បញ្ឆេះ​ម៉ាស៊ីន​ដោយ Smart Key មាន​អេក្រង់ Touch Screen ១០​អ៊ីញ បញ្ចេញ​រូបភាព​បាន​ច្បាស់ ​ក៏​​ដូចជា​អាច​បញ្ជា​មុខងារ​ម៉ាស៊ីន​ត្រជាក់ ភ្ជាប់ Bluetooth ពី​ទូរសព្ទ​ជា​មួយ​រថយន្ត​បាន​ដែរ។

យ៉ាន់​ស្ព័រ​អាលុយមីញ៉ូម​ធំ​បំផុត ​១៨អ៊ីញ​ធ្វើ​ឲ្យ​ការ​បើកបរ​លើ​ផ្លូវ​កាន់​តែ​ងាយ​ស្រួល​មិន​ថា​ផ្លូវ​នោះ​រដាក់រដុប​​យ៉ាង​ណាទេ​។ចង្កៀង​បំពាក់​គជ់​ចាំង​ពន្លឺ​ច្បាស់​ល្អ​ហើយ​កម្រិត​ពន្លឺ​មិន​បែក​សាច​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្នែក​អ្នក​បើកបរ​បញ្ច្រាស់​ទិស​គ្នា​ហើយ​នៅ​មាន​បំពាក់​ដឺម៉ី LED ស៊ី​ភ្លើង​តិច​កាច់​ម៉ូដ​តាម​ចង្កៀង​ផង​ដែរ។ ចំណែក​ឯ​ប្រភេទ​អំពូល​កាត់​​អ័ព្ទ​សម្រាប់​បំភ្លឺ​ផ្ទៃ​ជិត​រថយន្ត​ផ្នែក​មុខ​អមព័ទ្ធ​ជាមួយ​ស៊ុម​ក្រូម៉េ​ដ៏​ចែងចាំង​ហើយ​អម​មក​ដោយ​ការ​រចនា​ប៉ាណា​បែប​ក្រូម៉េ​ប្រឡោះ​ធំៗ​ចំពោះ​ផ្នែក​ខាង​មុខ​របស់​ MG Hsដែល​អាច​​ឲ្យ​ខ្យល់​ចូល​ទៅ​ជួយ​កាត់​បន្ថយ​កម្ដៅ​ម៉ាស៊ីន​បាន​មួយ​ផ្នែក​ធំ។

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​រថយន្ត​ MG HSនេះ​គឺ​បាន​ទទួល​ស្តង់ដារ​សុវត្ថិភាព​កម្រិត​ផ្កាយ​ ៥ ពី Europe-NCAP រួច​មក​ហើយ។អតិថិជន​ទាំង​អស់​គ្នា​អាច​មក​ទស្សនា​រូបរាង​ថ្មី​សន្លាង​របស់​រថយន្ត​មួយនេះនៅបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន MG៕

មតិយោបល់