• 2020-05-13 02:57:01
  • ហាងឆេងផលិតផល

កំពូលស្មាតហ្វូនជំនាន់ទី២ Huawei P40 និង P40Pro តម្លៃមួយទឹកប៉ុណ្ណឹងល្មមទិញអត់?

  • 2020-05-13 02:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលស្មាតហ្វូន ជំនាន់ទី2 Huawei P40 និង P40Pro ដែល​មានកាមេរ៉ាថតរូបស៊ីដាច់គេទាំងមុខទាំងក្រោយ គុណភាពខ្ពស់5G ហ្ស៊ូមដល់ឋានព្រះ បាន​ប្រកាស​ចេញ​លក់​នៅ​លអំឡុង​ចុង​ខែ​មេសា។

Huawei P40 Pro មានអេក្រង់លាត 6.58” HDR10 1200 x 2640 ភីកស៊ែល មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ការពារទឹកនិងធូលី IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 256GB អាចបន្ថែមម៉េម៉ូរី 256GB។ បច្ចុប្បន្ន​តម្លៃ​ថ្មី​លក់​នៅ​លើ​ទីផ្សា​កម្ពុជា P40 Pro ទំហំ 256GB មាន​តម្លៃ ៨៩៩ដុល្លារ និងម៉ុដែល P40 មាន​ទំហំ 256GB មាន​តម្លៃ ៦៦៩ដុល្លារ។ តាម​ប្រភព​ពី​ហាង សុខលី មាន​មួយ​ទឹក​លក់ P40 Pro ទំហំ 256GB មាន​តម្លៃ ៧៨០ដុល្លារ និងម៉ុដែល P40 មាន​ទំហំ 256GB មាន​តម្លៃ ៥០០ដុល្លារ។​

Huawei 40Pro កាមេរ៉ាមេទំហំរហូតដល់ 50MP Ultra Vision កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹតបានយ៉ាងច្បាស់ នឹងការថតវីដេអូជាមួយ Ultra Slow-motion video វីដេអូហ៊្សូម Telephoto video វីដេអូ4K Time lapse និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 ទំហំ 12MP មាន ប្រព័ន្ធទប់លំនឹង (OIS) កាមេរ៉ាទី4 3D Depth។

ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ រួម​ជា​មួយ​មុខងារពិសេសៗ​ជា​ច្រើន​ទៀត៕

ចុអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់