• 2020-05-12 06:47:27
  • ព័ត៌មាន

Vivo សេរ៊ី​ថ្មី​គ្រោង​ចេញ​ផ្សាយ​សប្ដាហ៍​ក្រោយ មាន​បំពាក់​អេក្រង់​ដល់​ល្បឿន 144Hz

  • 2020-05-12 06:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Vivo ត្រូវ​បាន​គេ​ដឹង​ថា​គ្រោង​នឹង​ចេញ​ផ្សាយ ស្មាតហ្វូន​ស៊េរី​ថ្មី​មួយ​ម៉ូឌែល​ទៀត​នា​ថ្ងៃ​ទី ១៩ ​ឧសភា​សប្តាហ៍​ក្រោយ​នេះ ដោយ​នឹង​ប្រើប្រាស់​ឈ្មោះ iQOO Z1 ជា​ស្មាតហ្វូន​ដំបូង​មាន​បំពាក់​ឈីប Dimension 1000+ ​ជំនាន់​ចុងក្រោយ​របស់​ក្រុមហ៊ុន MediaTek។

តាម​រូបភាព​បាន​បែកធ្លាយ iQOO Zi នឹង​ប្រើប្រាស់​កាមេរ៉ា​មុខ​ចោះ​រាង​រង្វង់​នៅ​ផ្នែក​ខាង​ស្តាំ អម​ដោយ​ល្បឿន​អេក្រង់​ (Refresh rate) លឿន​ដល់​ទៅ 144Hz ឯ​ណោះ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​នៅ​ឡើយ ប៉ុន្តែ​ផ្នែក​អេក្រង់​គេ​ដឹង​ថា​ជា​អេក្រង់ LCD ស្រប​ពេល​ដែល​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​បាន​បំពាក់​នៅ​ផ្នែក​ចំហៀង​ខាង​ឆ្វេង ក្បែរ​ប៊ូតុង​សំឡេង។ ម៉ូឌែល​នេះ​ក៏​មក​ជាមួយ​ការ​គាំទ្រ​ដល់​ប្រព័ន្ធ 5G ថែម​ទៀត​ផង។

តាម​បណ្តា​ហាង​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន បាន​បើក​ការ​កុម្ម៉ង់​ទិញ​ជា​បណ្តើរៗ​ហើយ រី​ឯ​តម្លៃ​និង​កម្លាំង​ម៉ាស៊ីន​ផ្លូវការ នឹង​មាន​ការ​បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃអង្គារ​សប្ដាហ៍​ក្រោយ៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់