• 2020-05-12 02:01:38
  • ព័ត៌មាន

មកដល់ភ្លាមលក់ដាច់ដូចព្យុះ! ស្មាតហ្វូនស៊េរីថ្មី Huawei Y6p សាកម្តងលេងបានបីថ្ងៃ តម្លៃ $139

  • 2020-05-12 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ស៊េរីថ្មី​ Huawei Y6p តម្លៃ $139 ល្បី​ខ្លាំង​ខាង​សាក​ម្ដង​លេង​បាន​បី​ថ្ងៃ ទើប​មក​ដល់​ទីផ្សារ​កម្ពុជា​កាល​ពី​ម្សិលមិញ​សោះ ​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី លក់​ដាច់​ដូច​ព្យុះ​តែ​ម្តង។ តាម​ការ​ប៉ាន់​ស្មាតហ្វូន​នេះ​អាច​នឹង​ជួយ​ដណ្តើម​ចំណែក​ទីផ្សារ​ខ្ពស់​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​ហួវៃ ដោយ​សារ​ថាមពល​ថ្ម​ធំ​មហិមា រូបរាងទាក់ទាញ ថតរូបប្លង់ទូលាយស្អាត និង តម្លៃល្អស៊ីដាច់គេ។

លោក ថង សារី នាយកផ្នែកគ្រប់គ្រងទីផ្សារ និង​ចែកចាយ​ផលិតផល​ឧបករណ៍ឆ្លាតវៃ ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ៖ "ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនហួវៃយើងខ្ញុំ ខិតខំសម្រិតសម្រាងនូវស្មាតហ្វូនស៊េរីថ្មី Huawei Y6p ដែលបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយរាល់ការជាវ Huawei Y6p នឹងទទួលបាន ទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន1 ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី 15 ឧសភា ដល់ 15 មិថុនា 2020) និងមាន​ឱកាស​ឈ្នះរង្វាន់រថយន្ត Audi មួយគ្រឿងភ្លាមៗ។ "

ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើល​ទៅ​ទាក់ទាញ​នឹង​មាន​ភាព​ស៊ីវិល័យ​ជាមួយ​នឹង​ពណ៌​ថ្មី​ស្អាត​ប្លែក គឺ​ពណ៌​ស្វាយ​ស្រកានាគ ពណ៌​ស្លាប​កំភេម និង​ពណ៌​ខ្មៅរលោង បង្កើន​នូវ​ភាព​ជឿជាក់​និង​ទំនុកចិត្ត​នៅ​ពេល​ចាប់​កាន់​ប្រើម្តងៗ។ Huawei Y6p មាន​ថាមពល​ថ្ម​ធំ​មហិមា​ទំហំ 5000mAh សាក​ម្តង​លេង​បាន​បី​ថ្ងៃ ជា​ពិសេស​សាក​ម្តង​អាច​លេង ហ្វេសប៊ុក IG TikTok ហ្គេម​អនឡាញ មើល YouTube ម៉ា​ឆ្ងាញ់​ដាច់​យប់​ក៏​មិន​ភ័យ​អស់​ថ្ម។ ជា​ពិសេស​វា​បំពាក់​នូវ​មុខងារ​ថ្មី Reverse Charging Technology អាច​សាក​ថ្ម​ទៅ​ទូរសព្ទ​ផ្សេង​ទៀត​តាម​ឌុយ OTG និង​អាច​ផ្ទេរ​ទិន្នន័យ រូបភាព​ឯកសារ ក្នុង​ពេល​តែ​មួយ។

Huawei Y6p បំពាក់​នូវ​កាមេរ៉ា​ក្រោយ AI 3គ្រាប់ Huawei Y6p ដែល​តម្រៀប​គ្នា​ជា​ជួរ​បញ្ឈរ​វិញ​ម្តង។ កាមេរ៉ា​មេ​ទំហំ 13MP ភ្ជាប់​បច្ចេកវិទ្យា AI សម្រាប់​ថត​រូប​ប្លង់​ទូទៅ​ច្បាស់​ស្អាត​មិន​ស​លើស អាច​សម្គាល់​មនុស្ស រុក្ខជាតិ​សត្វ​បាន​យ៉ាង​ល្អ​ជា​មួយ​នឹង​បញ្ញា​សិប្បនិម្មិត។ កាមេរ៉ា​ទី2 ទំហំ 5MP បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ AI សម្រាប់​ថតរូប​បែប​ប្លង់​ទូលាយ អាច​ថត​រូប​មនុស្ស​ឃើញ​ជើង​ស្រឡូនៗ ខ្ពស់​ស្អាត ថត​ទេសភាព​កាន់​តែ​ទូលាយ​ពេញ​ភ្នែក និង​កាមេរ៉ា​ទី3 ទំហំ 2MP ភ្ជាប់​បច្ចេកវិទ្យា​ AI បញ្ញា​សិប្បនិម្មិត​ឆ្លាត​វៃ អាច​ថត​រូប​បែប​ព្រាល​ផ្ទៃ​ខាង​ក្រោយ​បាន​យ៉ាង​ស្អាត និងដាច់ល្អ។ ចំណែក​ឯ​កាមេរ៉ា​មុខ​ទំហំ 8MP (f/2.0) ភ្ជាប់​បច្ចេកវិទ្យា AI Beauty Mode អាច​កែប្រែ​​តាម​​ចិត្ត​ចង់ ធ្វើ​ឲ្យ​រូបថត​ស៊ែលហ្វី​របស់​អ្នក​កាន់​តែ​ស្អាត និង​លេចធ្លោ និង​មិន​សក្បោះ ធានា​ថា​ពេញ​ចិត្ត​គ្រប់​ប៉ុស្តិ៍​តែម្តង។

Huawei Y6p ភ្ជាប់​មក​ជា​មួយ​នឹង Huawei AppGallery ដែល​មក​មួយ​សេត​នៅ​ក្នុង​ប្រអប់​ស្រាប់ និង​អាច​ដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App ​កុម្ម៉ង់​ម្ហូប Egets​ ឬ​អេបល្បីៗ (App) មិន​ចាំ​បាច់​ចំណាយ​ពេល​យូរ​ជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត (បង្ហាញនូវការ Download Install App នៅក្នុង Huawei AppGallery ជាក់ស្តែង)។

Huawei Y6p បំពាក់​អេក្រង់​ ៦,៣អ៊ីញ​ មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់​បច្ចេកវិទ្យា​ការពារ​ភ្នែក​ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន TUV របស់​ប្រទេស​អាល្លឺម៉ង់ មាន​រ៉េម 4G និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ប្រតិបត្តិការ​ដោយ​បន្ទះ​ឈីប Mediatek MT6762R (12nm) EMUI 10.1 (Andriod 10) បំពាក់​នូវ​បច្ចេកវិទ្យា Huawei Super Sound ធ្វើ​ឲ្យ​​សំឡេង​ ការ​ស្តាប់​តន្ត្រី លេង​ហ្គេម និង ខ្សែភាពយន្ត លឺ​ខ្លាំង​ពីរោះ​រណ្ដំ​ចិត្ត ជា​ពិសេស​ពេល​ស្តាប់​វិទ្យុ FM ពុំ​ចាំ​បាច់​ត្រូវ​ការ​ប្រើកាស ទោះ​បី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អ៊ូអរ​ឬ​ក៏​មនុស្ស​ច្រើន​ក៏​ដោយ។

សរុបមកប្រសិនបើចង់ឡើង​ស៊េរី​ទូរសព្ទថ្មី ពណ៌​ស្អាត​បែប Fashion អាច​ពិចារណា Huawei Y6p ព្រោះ​ថ្ម​កាន់​បាន​យូរ ប្រើ​បាន​បី​ថ្ងៃ កាមេរ៉ា​ថត​រូប​ស្អាត តម្លៃ​សមរម្យ​ត្រឹម​តែ $139 មាន​ឱកាស​ឈ្នះ​រថយន្ត Audi ​និង​ទទួល​បាន​កាដូ​បន្ថែម​សន្ធឹកសន្ធាប់​ទៀត​ផង សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ។ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/

មតិយោបល់