• 2020-05-08 08:54:38
  • ព័ត៌មាន

ការពិត​ iPhone X ​ប្រើ​ពេល​ផលិត​ ៥ ​ឆ្នាំ​

  • 2020-05-08 08:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ជាន់​ខ្ពស​ផ្នែក​ឌីហ្សាញ​របស់​ក្រុមហ៊ុន​ Apple ​លោក​ Jony Ive ធ្លាប់បាន​និយាយ​ថា​ iPhone X ​ចំណាយ​ពេល​៥​ឆ្នាំ​ដើម្បី​ផលិត​ទាំង​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​ឈាន​ទៅ​រក​អនាគត​។

អតីត​អ្នក​ឌីហ្សាញ​ចាន​បង្គន់​នៅ​ក្រុមហ៊ុន​ Tangerine ​វ័យ​ ៥៣ឆ្នាំ​​រូប​នេះ​ ធ្លាប់បាន​និយាយ​អំឡុង​ផ្ដល់​បទ​សម្ភាសន៍​នៅ​សន្និសីទ​ New Yorker TechFest ថា​ iPhone X ជាបច្ចេកវិទ្យាដែល Apple ត្រូវ​ចំណាយ​ពេល​ផលិត​​ដល់​ទៅ​ ៥ ឆ្នាំ។

លោក​បន្ថែម​ថា​ដំណើរ​ការ​ផលិត​ iPhone X នេះ​ ទទួល​នូវ​ការ​បរាជ័យ​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ចង់​ក្រោយ​ក្រុម​ការងារ​របស់​ខ្លួន​នៅ​តែ​អាច​ជម្នះ​ផលិត​បាន​ស្មាតហ្វូន​ដែល​​ផលិត​ឡើង​សម្រាប់​អនាគត៕  

ប្រភព៖ Businessinsider ប្រែសម្រួល៖ សិរីបុទ្រ

មតិយោបល់