• 2020-05-08 03:00:45
  • ហាងឆេងផលិតផល

មកដឹងតម្លៃនៅខ្មែរ ស្មាតហ្វូន 5G អេក្រង់ 144Hz

  • 2020-05-08 03:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

nubia Red Magic 5G ត្រូវ​បាន​ប្រកាស​ចេញ​​កាល​ពី​ខែ​​មីនា​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ ​ដែល​​​នៅ​មេសា​វា​ត្រូវ​​​បញ្ចេញ​លក់​លើ​ទីផ្សារ​សកល​លោក។​ ពេល​នេះ​ដែរ មាន​ហាង​ទូរសព្ទ​ក្នុង​ស្រុក នា​ទីក្រុង​ភ្នំពេញ បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ទូរសព្ទ​ដែល​មាន​អេក្រង់​មាន Refresh Rate 144Hz នេះ ដោយ​មាន​បង្ហាញ​អំពី​តម្លៃ​លក់​ផង​ដែរ។

ហាង​ទូរសព្ទ​នីកា បាន​​នាំ​បើក​ទទួល​ការ​កុម្ម៉ង់​សម្រាប់​ប្រភេទ RAM 12GB ​ដែល​មាន​អង្គ​ផ្ទុក​ 256GB មាន​កំណត់​តម្លៃ​លក់ ៦៧៨ ដុល្លារ។ នៅ​អាមេរិក​ Red Magic 5G ប្រភេទ​នេះ​គឺ​មាន​តម្លៃ ៦៤៩ ដុល្លារ។

លក្ខណៈ​សម្បត្តិ​របស់ nubia Red Magic 5G មាន​ដូច​ជា ៖

  • អេក្រង់ AMOLED ទំហំ ៦,៦៥អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត FullHD+ និង​មាន Refresh Rate 144Hz ហើយ​គាំទ្រ HDR10+

  • ប្រើ​បន្ទះ​ឈីប Snapdragon 865 គាំទ្រ​សេវា 5G

  • កាមេរ៉ា​ក្រោយ ៣ គ្រាប់ ទំហំ ៦៤MP + ៨MP + ២MP

  • កាមេរ៉ា​មុខ ៨MP

  • ថ្ម​ទំហំ ៤៥០០ mAh គាំទ្រ​ការ​សាក​ល្បឿន ៥៥វ៉ាត់

  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 និង​ស្បែក Red Magic UI​​

អត្ថបទ៖ សុខហេង

មតិយោបល់