• 2020-05-08 01:44:22
  • ព័ត៌មាន

មិនធ្លាប់មានទេ! ឡាន Jeep Wrangler ធ្វើតេស្តបុក ស្រាប់តែហើបជើងដួលទៅចំហៀង (វីដេអូ)

  • 2020-05-08 01:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថានធានារ៉ាប់រងដើម្បីសុវត្ថិភាពផ្លូវហាយវេ IIHS បានបញ្ចេញវីដេអូថ្មីមួយ បង្ហាញឲ្យឃើញការធ្វើតេស្តបុកនៃរថយន្ត Jeep Wrangler ស៊េរីឆ្នាំ២០១៩ ដែលបានហើបជើងដួលទៅចំហៀង មិនធ្លាប់កើតមានទាល់តែសោះក្នុងការធ្វើតេស្តរបស់ IIHS។

ដូចដែលបានបង្ហាញនៅក្នុងវីដេអូ រថយន្ត Wrangler បានបើកទៅបុកនឹងរនាំង ពេលនោះផ្នែកខាងមុខក៏បានកំពិតរួញចូលគ្នា ហើយស្រាប់តែហើបជើងដួលទៅចំហៀងតែម្តង។

IIHS និយាយថា រថយន្តដែលដួលក្រឡាប់បែបនេះ អាចផ្តល់គ្រោះថ្នាក់រឹតតែធ្ងន់ដល់អ្នកដំណើរ ព្រោះអាចនឹងជះអ្នកដំណើរចេញពីរថយន្តក៏មានដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់