• 2020-05-08 02:21:08
  • ហាងឆេងផលិតផល

Black Shark 3 Pro ស្មាតហ្វូន Gaming ដាក់លក់នៅខ្មែរតម្លៃប៉ុន្មានដែរ?

  • 2020-05-08 02:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ស្មាតហ្វូន Gaming ដែល​មាន RAM រហូត​ដល់ 12GB ម៉ូឌែល Black Shark 3 Pro ​របស់​ក្រុមហ៊ុន Xiaomi បាន​ចេញ​លក់​ប្រជែញ​ទី​ផ្សា​នៅ​កម្ពុជា​ហើយ។

Black Shark 3 Pro ជា Gaming Smartphone សេរ៊ី​ឆ្នាំ ២០២០ ដែល​មានលក្ខណៈ​សម្បត្តិ​ដូចជា មាន​បំពាក់​អេក្រង់ ៧,១អ៊ីញ ដែល​អាច​បង្ហាញ​រូប​ភាព ១៤៤០x ៣១២០ភីកសែល ប្រើ​ប្រាស់​ឈីប Snapdragon 865។ តាម​ប្រភព​ពី​ហាង សុខលី Black Shack 3 Pro មាន RAM 8GB អង្គផ្ទុកទិន្ន័យ​ទំហំ 256GB មាន​តម្លៃ ៧៧៩ ដុល្លារ និងមាន RAM 12GB អង្គផ្ទុកទិន្ន័យ​ទំហំ 256GB មាន​តម្លៃ ៨៤៩ ដុល្លារ។

ងាក​មក​មើល​កាមេរ៉ា​ក្រោយ​របស់​វា​មាន ៣គ្រាប់​មួយ​មាន​ទំហំ ៦៤MP ១MP និង​ ៥MP កាមេរ៉ា​មុខ​មាន​ទំហំ ២MP ប្រើ​ប្រាស់​ថ្ម 5000mAh លើស​ពី​នេះ​វា​ក៏​នឹង​គាំទ្រ​ប្រព័ន្ធ 5G ដែល​មាន​អ៊ីនធឺណិត​ល្បឿន​លឿន៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់