• 2020-05-06 09:57:29
  • ព័ត៌មាន

មានអ្នកប្រើអ៊ីនធឺណិត Wi-Fi ៥២% ប្រើសេវាកម្មក្រុមហ៊ុនមួយនេះ

  • 2020-05-06 09:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត Wi-Fi នៅកម្ពុជា នាពេលបច្ចុប្បន្នគឺមានប្រមាណជាង ២០ម៉ឺននាក់។ នេះបើផ្អែកតាមការស្ទាបស្ទង់មតិដែលធ្វើឡើងជាមួយក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតចំនួន ៣៦ ដែលមានប្រតិបត្តិការសព្វថ្ងៃ។

ក្នុងចំណោមអ្នកប្រើប្រាស់ប្រមាណជាង ២០ម៉ឺននាក់ នោះមាន ៥២% ទៅហើយដែលប្រើប្រាស់នូវinternet Wi-Fi របស់មិត្តហ្វូន។ នេះអាចដោយសារតែមិត្តហ្វូន មានសេវាកម្មគ្របដណ្ដប់ទូលំទូលាយទូទាំង ២៥ ខេត្តក្រុង ហើយមានសេវាកម្មច្រើនប្រភេទឲ្យជ្រើសរើស សម្រាប់បុគ្គល គ្រួសារ អាជីវកម្ម និងស្ថាប័ននានាផងដែរ។

គេសង្កេតឃើញថាចំនួនអ្នកប្រើប្រាស់ Internet Wi-Fi គឺមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារ Internet Wi-Fi នាពេលបច្ចុប្បន្ននេះមានតម្លៃកាន់តែធូរ ល្បឿនកាន់តែលឿនដែលមានស្ថិរភាពល្អ និងមានសេវាកម្មគ្របដណ្ដប់កាន់តែល្អប្រសើរជាងមុនផងដែរ។

ជាក់ស្ដែងសម្រាប់ Internet Wi-Fi របស់មិត្តហ្វូន មានជម្រើសតម្លៃប្រចាំខែចាប់ពី ១៥ដុល្លារ សម្រាប់ល្បឿន ១០Mbps ជាតម្លៃសមរម្យមួយ ជាមួយល្បឿនដែលអាចទទួលយកបានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ៕

មតិយោបល់