
- 2020-05-06 04:14:35
- ផលិតផលថ្មី
កាស Huawei ថ្មីមានមុខងារទប់សំឡេងរំខាន តម្លៃត្រឹម ១១០ដុល្លារ
- 2020-05-06 04:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាស Huawei ថ្មីមានមុខងារទប់សំឡេងរំខាន តម្លៃត្រឹម ១១០ដុល្លារ
ចន្លោះមិនឃើញ
Huawei បានបង្ហាញចេញកាស FreeBuds 3i សម្រាប់ទីផ្សារអឺរ៉ុបនាថ្ងៃនេះ ដែលមានបំពាក់មកជាមួយនូវមុខងារទប់សំឡេងរំខាន Active Noise Cancellation ជាមួយតម្លៃប្រមាណ ១១០ដុល្លារប៉ុណ្ណោះ ដែលធៀបនឹង AirPods Pro គឺធូរជាង។
កាស FreeBuds 3i នេះអាចទ្រាំទ្រការស្ដាប់ចម្រៀងបាន ៣ ម៉ោងកន្លះ និងសម្រាប់ការនិយាយទូរសព្ទគឺបាន ២ ម៉ោងកន្លះ។ ប៉ុន្តែប្រអប់របស់វាអាចបន្ថែមរយៈពេលនៃការស្ដាប់ចម្រៀងបាន ១៤ ម៉ោងកន្លះ ឬការនិយាយទូរសព្ទបាន ១០ ម៉ោងកន្លះ បន្ថែមទៀត។ ការសាកកាសក្នុងប្រអប់គឺចំណាយពេលប្រមាណ ១ម៉ោង ហើយការសាកប្រអប់វិញចំណាយពេល ១១៥ នាទី។
ការបញ្ជាកាសនេះគឺធ្វើឡើងតាមការចុច ដូចជាចុចឲ្យជាប់ដើម្បីបើក ឬបិទមុខងារ ANC, ចុចពីរដងដើម្បីចាក់ ឬផ្អាកចម្រៀង និងទទួលទូរសព្ទ ឬបញ្ចប់ការនិយាយទូរសព្ទ។ កាសនេះដែរគឺមានសមត្ថភាពធន់នឹងទឹកកម្រិត IPX4។
FreeBuds 3i នឹងលក់នៅចក្រភពអង់គ្លេសជាមួយពណ៌ Ceramic White នៅលើ Huawei Store នាថ្ងៃទី ២០ ខែឧសភា ហើយនៅថ្ងៃទី ១៧ ខែមិថុនា នឹងមានលក់នៅហាងលក់រាយមួយចំនួនដោយមានបន្ថែមជម្រើសពណ៌ Carbon Black៕