• 2020-05-06 03:21:49
  • ព័ត៌មាន

Mazda CX-5 ជំនាន់ថ្មី អាចនឹងលែងប្រើឈ្មោះចាស់នេះទៀតហើយ!

  • 2020-05-06 03:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CX-5 គឺជារថយន្តលក់ដាច់បំផុតមួយរបស់ក្រុមហ៊ុន Mazda។ ជាមួយគ្នានេះ រថយន្ត CX-5 ជំនាន់ទី៣ ត្រូវគេរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ ខាងមុខតែម្តង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ CX-5 អាចនឹងត្រូវប្តូរឈ្មោះទៅជា CX-50 វិញ ដើម្បីឲ្យត្រូវជាមួយត្រកូល CX-30។

មិនតែប៉ុណ្ណោះ រថយន្ត SUV ខ្នាតមធ្យមនេះ នឹងផ្តល់ជម្រើសម៉ាស៊ីន SkyActiv ថ្មីជាច្រើន ដោយក្នុងនោះរួមមាន ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ SkyActiv-G ជាមួយប្រព័ន្ធ Mild-Hybrid ៤៨វ៉ុល មានកម្លាំង ១៨៧សេះ, ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ និង ៣,៣លីត្រ SkyActiv-D ព្រមទាំង ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ SkyActiv-X ជាមួយប្រព័ន្ធ Mild-Hybrid ៤៨វ៉ុល មានកម្លាំង ២៨១សេះទៀតផង។

គួរឲ្យដឹងដឹងថា ឈ្មោះ CX-50 នេះ ត្រូវ Mazda ចុះប៉ាតង់ជាមួយនឹងការិយាល័យប៉ាតង់អឺរ៉ុប European Union Intellectual Property Office រួចស្រេចបាត់ទៅហើយ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់