• 2020-05-05 08:13:18
  • ព័ត៌មាន

អ្នកជិះ MAZDA BT-50 ស៊េរី ២០១៣ ដល់ ២០១៦ ពេលនេះអាចទៅត្រួតពិនិត្យរថយន្តឥតគិតថ្លៃ

  • 2020-05-05 08:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MAZDA Cambodia ផ្នែកបច្ចេកទេស និងសេវាកម្ម បានបើក​ឲ្យ​មានយុទ្ធនាការនៃការត្រួតពិនិត្យរថយន្ត MAZDA BT-50 ហើយនេះជាឱកាសដ៏ពិសេសសម្រាប់អតិថិជនដែលកំពុងប្រើប្រាស់រថយន្ត MAZDA BT-50 ស៊េរីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៦ រយះពេលបីខែ ចាប់ពីថ្ងៃទី ១ ខែ ឧសភា រហូតដល់ខែ សីហា ឆ្នាំ ២០២០ ជាមួយនឹងការត្រួតពិនិត្យទៅលើ ២៥ ចំណុចដោយឥតគិតថ្លៃដែលមានដូចខាងក្រោម៖

១. ត្រួតពិនិត្យ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវ

២. ត្រួតពិនិត្យ ប្រព័ន្ធភ្លើងស៊ីញ៉ូ

៣. ត្រួតពិនិត្យ ប្រព័ន្ធស្អំទឹកម៉ាស៊ីន

៤. ត្រួតពិនិត្យ ប្រព័ន្ធហ្វ្រាំង ABS

៥. ត្រួតពិនិត្យ ប្រព័ន្ធបូមចង្អូត

៦. ត្រួតពិនិត្យ ប្រព័ន្ធពោងសុវិត្ថភាព

៧. ត្រួតពិនិត្យ ប្រព័ន្ធខ្សែពានម៉ាស៊ីន និងសម្លេង

៨. ត្រួតពិនិត្យ ប្រព័ន្ធថាមពលអាគុយ

៩. ត្រួតពិនិត្យ ប្រព័ន្ធម៉ាស៊ីនត្រជាក់

១០. ត្រួតពិនិត្យ ប្រព័ន្ធហ្វ្រាំងដៃ

១១. ត្រួតពិនិត្យ ប្រព័ន្ធកាប់ពីតាស់

១២. ត្រួតពិនិត្យ កៅស៊ូផ្លិតទឹក

១៣. ត្រួតពិនិត្យ សម្លេងស៊ីផ្លេ

១៤. ត្រួតពិនិត្យ សម្លេងម៉ាស៊ីន និងផ្សែង

១៥. ត្រួតពិនិត្យ កៅស៊ូជើងម៉ាស៊ីន ជើងប្រអប់លេខ

១៦. ត្រួតពិនិត្យ កៅស៊ូស្លាបប្រជៀវ លើ ក្រោម

១៧. ត្រួតពិនិត្យ សម្បកកង់រថយន្ត

១៨. ត្រួតពិនិត្យ បូម មុខ ក្រោយ

១៩. ត្រួតពិនិត្យ ជន្ទាស និងកៅស៊ូក្បាលជន្ទាស

២០. ត្រួតពិនិត្យ ប៉ាដាងចុងដុំ

២១. ត្រួតពិនិត្យ ប្រេងប្រអប់លេខ

២២. ត្រួតពិនិត្យ ប្រេងបូមចង្កូត

២៣. ត្រួតពិនិត្យ ប្រេងប៉ុង មុខ ក្រោយ

២៤. ត្រួតពិនិត្យ ប្រេងត្រង់ស្វ៊ែ

២៥. ត្រួតពិនិត្យ ប្រេងហ្វ្រាំង

លើសពីនេះទៅទៀតអតិថិជននឹងទទួលបានការបន្ថែមទៅលើ ៥ ចំនុចដ៏ទៃទៀតដូចខាងក្រោម៖

១. លាងសម្អាតស្បែកហ្វ្រាំង

២. ពិនិត្យភាពរលុងរបស់កាឡេ

៣. រឹត និង បញ្ចូលខ្យល់កង់

៤. ត្រួតពិនិត្យការលេចជ្រាបប្រេង

៥. បន្ថែមទឹកបាញ់កញ្ចក់

ហើយអ្វីដែលកាន់តែពិសេសជានេះទៅទៀតនោះប្រសិនបើលោកអ្នកធ្វើការត្រួតពិនិត្យរួចរាល់ហើយ នឹងមានតម្រូវការផ្លាស់ប្តូរគ្រឿងបន្លាស់បន្ថែមក្រុមហ៊ុននឹងផ្តល់ជូនការបញ្ចុះតម្លៃ ១០% បន្ថែមជូនភ្លាមៗ។ សម្រាប់​ព័ត៌មាន​លំអិត​​ អតិថិជនផ្តល់ជាលេខទូរសព្ទ ឬ ទំនាក់ទំនង​ទៅ​កាន់​ ៖

  • លេខ៖ 095 666 051 / 095 666 052

  • គេហទំព័រ: www.mazda.com.kh

  • Facebook Page: @MazdaCambodia

មតិយោបល់