• 2020-05-05 06:35:14
  • ព័ត៌មាន

អាយុ ​៥​ ​ឆ្នាំសោះ​ ​អាច​ប្ដូរ​ប្រេង​ម៉ាស៊ីន​ ​Lamborghini​ ​យ៉ាង​ស្ទាត់​ជំនាញ

  • 2020-05-05 06:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ប្ដូរ​ប្រេង​រថយន្ត​ ​តែង​តម្រូវ​ឲ្យ​ធ្វើ​ដោយ​អ្នក​ជំនាញ​ជា​ពិសេស​សម្រាប់​រថយន្ត​ទំនើបៗ​ ​ព្រោះ​គ្រឿង​បង្គំ​ផ្នែក​ម៉ាស៊ីន​របស់​ពួក​វា​មាន​សភាព​ស្មុគស្មាញ​ ​ដោយ​អ្នក​ចេះ​ល្មមៗ​មិន​ហ៊ាន​ប៉ះ​នោះ​ទេ។

ប៉ុន្តែ​ ​រឿង​ដ៏​គួរ​ឲ្យ​កោតសរសើរ​ចំពោះ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ ​Marcus​ ​ដែល​មាន​អាយុ​ទើប​ ​៥​ ​ឆ្នាំ​ ​តែ​មាន​សមត្ថភាព​អាច​ប្ដូរ​ប្រេង​ ​និង​គ្រឿង​បង្គំ​នានា​របស់​រថយន្ត​ស្ទើរ​គ្រប់​ប្រភេទ​ ​ហើយ​សូម្បី​តែ​ ​Lamborghini Gallardo​ ​ក៏​ធ្វើ​យ៉ាង​ថ្នឹក​ដៃ​ ​មិន​ចាញ់​អ្នក​ជំនាញ​នោះ​ទេ។

អ្នក​ដែល​បង្រៀន​ឲ្យ​ ​Marcus​ ​ចេះ​ជំនាញ​នេះ​ ​គឺ​ជា​ឪពុក​ម្ដាយ​របស់​គេ​ ​ខណៈ​គ្រួសារ​របស់​ ​Marcus​ ​ជា​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កាណាដា៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ រដ្ឋ

មតិយោបល់