• 2020-05-05 02:46:24
  • ព័ត៌មាន

Yamaha ចេញម៉ូតូសម្រាប់ជិះផ្សងព្រេងថ្មី តម្លៃខ្ទង់ ១ម៉ឺនដុល្លារ

  • 2020-05-05 02:46:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yamaha បានប្រកាសចេញលក់ម៉ូតូសម្រាប់ជិះផ្សងព្រេងថ្មី ហៅថា Tenere 700 ឬ T700 ស៊េរីឆ្នាំ២០២០ នៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃ ៤៣៩ ០០០បាត ឬប្រហែលខ្ទង់ ១៣ ៥០០ដុល្លារ។

Yamaha Tenere 700 បំពាក់ម៉ាស៊ីនភ្លោះកម្លាំង ៦៨៩សេសេ ជាមួយប្រព័ន្ធប៊ិចសាំងអេឡិចត្រនិច EFI ហើយប្រើចង្កឹះលេខ ៦វគ្គ។ ម៉ូតូសម្រាប់ជិះផ្សងព្រេង និង Off-road នេះ បំពាក់បូមមុខផ្កាប់ និងបូមទោលនៅខាងក្រោយ។

Tenere 700 មានទម្ងន់ ២០៥គីឡូក្រាម ហើយមានធុងសាំងចំណុះ ១៦លីត្រ ដែលអាចជិះបាន ៣៥០គីឡូម៉ែត្រ នៅពេលចាក់មួយពេញ។ បន្ថែមពីនេះ វាក៏បំពាក់ចង្កៀងមុខប្រភេទ LED ចំនួន ៤ គ្រាប់ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការបើកបរនាពេលយប់ងងឹតផងដែរ៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់