• 2020-05-05 02:18:28
  • ផលិតផលថ្មី

Apple ចេញលក់ MacBook Pro ថ្មី ដូចបុរសម្នាក់ថាទុកមែន!

  • 2020-05-05 02:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jos Prosser បាន​ឲ្យ​ដឹង​កាល​ពី​ដើម​ខែ​មេសា​ថា​ Apple នឹង​ប្រកាស​ចេញ​ MacBook Pro 13-inch ថ្មី​នា​ខែ​​ឧសភា​នេះ ប្រសិន​បើ​គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ ពេល​នេះ​ MacBook Pro 13-inch ថ្មី ពិត​ជា​បាន​បង្ហាញ​មុខ​មែន​។

MacBook Pro 13-inch ថ្មី​នេះ​អាច​​បំពាក់ RAM ទំហំ​ដល់ ៣២GB ជា​មួយ​អង្គ​ផ្ទុក​​រហូត​ដល់ ៤TB។ ហើយ​វា​ក៏​មាន​បំពាក់​នូវ​ CPU Intel ជំនាន់​ទី​ ១០ ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មី។ CPU ជំនាន់​ទី ១០ នេះ មាន​ល្បឿន​​រត់​ដល់ ៤,១GHz ហើយ​វា​មាន​ក្រាហ្វិក​កាត​ Intel Iris Plus ដែល​​មាន​ល្បឿន​លឿន​ជាង​មុន ៨០%​។

MacBook Pro 13-inch ថ្មី​មាន​តម្លៃ​ចាប់​ពី ១២៩៩ដុល្លារ ដែល​មាន​អង្គ​ផ្ទុក​ទំហំ ២៥៦GB ខុស​ពី​ស៊េរី​មុន​ដែល​មាន​អង្គ​ផ្ទុក​ចាប់​ពី ១២៨GB ប៉ុណ្ណោះ។ ប៉ុន្តែ​តម្លៃ​នេះ​មិន​មាន​ CPU ជំនាន់​ទី​១០​ឡើយ មាន​ត្រឹម​ជំនាន់​ទី​៨ និង​មាន RAM ទំហំ ៨GB។ ចង់​ដំឡើង RAM ដល់ ១៦GB ត្រូវ​បន្ថែម​លុយ ១០០ដុល្លារ ដែល​ពី​មុន Apple ធ្លាប់​គិត​លុយ ២០០ដុល្លារ សម្រាប់​ការ​ដំឡើង​ទំហំ RAM នេះ។ គួរ​ដឹង​ថា MacBook Pro 13-inch ថ្មី មាន​បើក​ទទួល​ការ​កុម្ម៉ង់​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់