- 2020-05-04 10:01:32
- ព័ត៌មាន
ពីពេលនេះទៅ បីខែទើប Galaxy S8/S8+ ទទួលបានការអាប់ដេតម្ដង
- 2020-05-04 10:01:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីពេលនេះទៅ បីខែទើប Galaxy S8/S8+ ទទួលបានការអាប់ដេតម្ដង
ចន្លោះមិនឃើញ
ចាប់ពីពេលនេះទៅ Samsung Galaxy S8/S8+ នឹងទទួលបានការអាប់ដេតរយៈពេល ១ ត្រីមាសម្ដង ដែលចូលមកជំនួសឲ្យការអាប់ដេតជារៀងរាល់ខែដូចធ្លាប់មានពីមុនមក។
ត្រកូល Galaxy S8 គឺមានអាយុកាល ៣ឆ្នាំមកហើយ ដែលប្រកាសចេញតាំងពីខែមេសា ឆ្នាំ ២០១៧។ ប្រព័ន្ធប្រតិបត្តិការដើមរបស់វាគឺ Android 7.0 Nougat ហើយអាចទទួលបានការអាប់ដេតឡើងដល់ Android 9 Pie ជាមួយ One UI នាពេលបច្ចុប្បន្ន។
គួរដឹងថាកាលពីខែមុន Samsung បានបញ្ចប់ការអាប់ដេតសម្រាប់ត្រកូល Galaxy S7 ក្រោយពីពួកវាទទួលបានការអាប់ដេតជាប្រចាំខែពីរឆ្នាំ និងការអាប់ដេតប្រចាំត្រីមាសពីរឆ្នាំ៕