• 2020-05-03 07:48:09
  • ផលិតផលថ្មី

realme 6Pro កាមេរ៉ាមុខ ឡេនទូលាយ 8MP និងបំពាក់នូវបន្ទះឈីប snapdragon 720 តម្លៃត្រឹមតែ 349ដុល្លារតែប៉ុណ្ណោះ

  • 2020-05-03 07:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅនៅក្នុងវិស័យស្មាតហ្វូន គឺតែងតែមានការយកនូវបច្ចេកវិទ្យាដែលបំពាក់នៅលើម៉ូឌែលស្មាតហ្វូនកំពូលកាលពីឆ្នាំមុន យកមកបំពាក់លើ់ម៉ូឌែលស្មាតហ្វូនពេញនិយមក្នុងឆ្នាំនេះ ហើយយើងឃើញថានៅក្នុងឆ្នាំនេះរហូតមកដល់បច្ចុប្បន្ននេះ មានទូរស័ព្ទម៉ូឌែលពេញនិយមកាន់តែច្រើនបានចាប់ផ្តើម​បំពាក់នូវអេក្រង់ដែលមានកំរិត refresh rate 90Hz កាមេរ៉ាក្រោយ ៤គ្រាប់ 64MP ជាដើម។ ហេតុនេះវាមិនចំឡែកនោះទេ ដែលឥឡូវនេះក្រុមហ៊ុនទូរស័ព្ទចាប់ផ្តើមបំពាក់នូវកាមេរ៉ា ៦ គ្រាប់នៅលើទូរស័ព្ទរបស់ខ្លួន។

បច្ចុប្បន្នទូរស័ព្ទដែលមានកាមេរ៉ា ៦ គ្រាប់នៅលើទីផ្សារកាន់តែមានចំនួនច្រើនឡើង ហើយ realme 6 series ដែលបានដាក់ប្រកាសជាផ្លូវការថ្មីនៅកាលពីខែមុននេះ ក្នុងនោះផងដែរ realme 6Pro ក៏បានក្លាយទៅទូរស័ព្ទម៉ូឌែលដំបូងបង្អស់របស់ realme ដែលមានបំពាក់កាមេរ៉ា ៦គ្រាប់។

កាមេរ៉ាគោលខាងមុខរបស់ realme 6Pro គឺជាកាមេរ៉ាដែលជាសេនស័ររបស់ SONY រួមផ្សំជាមួយបច្ចេកវិទ្យា IMX471 មានទំហំ16MP និងបានបំពាក់ជាមួយលែនប្លង់ទូលាយ 8MP ដែលអាចថតបាន ១០៥ដឺក្រេ ឡេនទូលាយមួយនេះអាចថតបានទូលាយជាងមុន ២,៥ដង ហើយថែមទាំងមានមុខងារកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថតនិងធ្វើឲ្យកាន់តែរស់រវើក ។

ជាមួយគ្នានេះដែរ វាក៏មានគាំទ្រការថត HDR និងការថតរូប selfie ពេលយប់ ហើយឡេនទាំងពីរគ្រាប់នេះក៏មានមុខងារប្រើប្រាស់ជាច្រើនផងដែរ។ សម្រាប់ផ្នែកវីដេអូ ការរួមផ្សំនៃកាមេរ៉ាមុខ ២គ្រាប់នេះ គឺជាកាមេរ៉ាថត selfie ល្អបំផុត។ ប្រសិនបើអ្នកចង់បានរូបបែបមានផ្ទៃព្រាលខាងក្រោយ អ្នកគ្រាន់តែចុចជ្រើសយកនូវមុខងារ Portrait ដើម្បីធ្វើការថតវីដេអូ នោះអ្នកនឹងទទួលបានវីដេអូដែលមានរូបភាពស្រស់ស្អាត និងផ្ទៃព្រាលខាងក្រោយ។

realme 6Pro នៅអាចគាំទ្រដល់ការថតវីដេអូចលនាយឺតៗនៅកាមេរ៉ាខាងមុខ ដែលអាចថតបានដល់ទៅកំរិត1080/120fps និងបង្កើតការសប្បាយកាន់តែច្រើន។

realme 6Pro បំពាក់នូវបន្ទះឈីប snapdragon 720 បន្ទះឈីបនេះជាឈីបដែល ដែលប្រៀបនឹងបន្ទះឈីប snapdragon 712 គឺគុណភាពរបស់វាបានកើនឡើងដល់ទៅ ១៥% ដំណើរការម៉ាស៊ីនគ្រប់ផ្នែក ក៏មានដំណើរការល្អប្រសើរជាងមុន ជាមួយគ្នានេះដែរក៏មានបំពាក់ជាមួយនឹងការសាកថ្មល្បឿនលឿននិងថាមពលថ្ម 4300mAh ហើយនឹងកាមេរ៉ាក្រោយ ៤គ្រាប់ 64MP realme 6Pro ដាក់លក់ក្នុងតម្លៃត្រឹមតែ ៣៤៩ដុល្លារតែប៉ុណ្ណោះ។ ហើយក៏ជាទូរស័ព្ទមានកាមេរ៉ា6គ្រាប់ដែលមានគុណភាពល្អនិងតម្លៃសមរម្យបំផុតក្នុងទីផ្សារបច្ចុប្បន្ននេះ៕

មតិយោបល់