• 2020-05-01 02:57:00
  • ព័ត៌មាន

ចាយលុយ ១០០ដុល្លារ ផលិត Bugatti ក្រដាសខ្លួនឯង ជិះបានទៀត! (វីដេអូ)

  • 2020-05-01 02:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Channel YouTube នៅក្នុងប្រទេសវៀតណាមមួយ មានឈ្មោះថា NHẾT TV បានផលិតរថយន្ត Bugatti ចេញពីក្រដាសឡាំង ហើយអាចជិះទៅមុខបានទៀត។

ពួកគេបានប្រើដែកធ្វើជាគ្រោងឆ្អឹងរថយន្ត ហើយប្រើក្រដាសឡាំងជាតួខ្លួន និងបំពាក់ឈ្នាន់ធាក់ដូចកង់ ដែលអនុញ្ញាតឲ្យពួកគេអាចជិះរថយន្តនោះទៅមុខបាន។ ក្នុងនោះ ពួកគេបានចំណាយលុយត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ ដើម្បីផលិតរថយន្ត Bugatti នេះ។

ក្រៅពី Bugatti ខាងលើ ក្រុម NHẾT TV នោះ ក៏បានផលិតរថយន្តប្រភេទ Supercar ផ្សេងទៀត ដូចជា Lamborghini និង Ferrari ផងដែរ៕​​​​

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់