• 2020-04-29 07:35:21
  • ព័ត៌មាន

លឿន​យឺត​ជាង​គ្នា​ប៉ុណ្ណា រវាង Galaxy S20 ​ប្រើ​ឈីប Snapdragon 865 និង Exynos 990

  • 2020-04-29 07:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ត្រកូល Galaxy S20 ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដោយ​មាន​ពីរ​ជម្រើស រវាង​ការ​ប្រើប្រាស់​ឈីប Exynos 990 ​របស់ Samsung ឬ Snapdragon 865 របស់ Qualcomm។ អ្នក​ប្រើប្រាស់​ជា​ច្រើន​ប្រាកដ​ជា​ចង់​ដឹង ថា​តើ​រវាង​ឈីប​ទាំង​ពីរ​រុញ​ឲ្យ​ល្បឿន​លើ​ម៉ាស៊ីន​មាន​ភាព​ខុស​គ្នា​បែប​ណា​ខ្លះ?

ចម្លើយ​ត្រូវ​បាន​បកស្រាយ តាម​រយៈ​ការ​តេស្ត​ផ្ទាល់​របស់​ក្រុម​ការងារ PhoneBuff ដោយ​បាន​ជ្រើស​រើស​យក​ Galaxy S20 ​ប្រើ​ឈីប ២ សេរ៊ី​ផ្សេង​គ្នា តែ​ដំណើរការ​លើ Android 10 និង​មាន RAM 12GB ដូច​គ្នា។

ការ​តេស្ត​លើ​កម្មវិធី-ហ្គេម​ទាំង ១៦ ដោយ​ប្រើប្រាស់​ក្រញាំ​ម៉ាស៊ីន​ជា​អ្នក​ចុច លទ្ធផល​នៅ​ជុំ​ទី ១ Galaxy S20 ​ប្រើ​ឈីប SD865 ​ប្រើ​ពេល​ ២.០១.០១ នាទី ខណៈ​ប្រភេទ​ប្រើ​ឈីប Exynos 990 ​ប្រើ​ពេល ២.០៦.៧៦ នាទី។

ចូល​ដល់​ជុំ​ទី ២ បើក​ក្នុង Background Mode ​ម៉ាស៊ីន​ទាំង​ពីរ​គឺ​មាន​លទ្ធផល​សឹង​តែ​ដូច​គ្នា ដោយ​ប្រើ​ពេល​ប្រមាណ ៤១ វិនាទី។ ជា​លទ្ធផល​ទាំង​ពីរ​ជុំ ម៉ាស៊ីន​ប្រើ​ឈីប SD865 ​ប្រើ​ពេល​សរុប ២.៤៣.០១ នាទី ខណៈ​ប្រភេទ​ប្រើ​ឈីប Exynos 990 ​ប្រើ​ពេល ២.៥១.៣៧ នាទី ដែល​ចម្លើយ​អាច​និយាយ​ថា​មាន​ចាញ់​ឈ្នះ តែ​ក៏​មិន​ខុស​គ្នា​អ្វី​ច្រើន​នោះ​ដែរ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់