• 2020-04-29 04:03:20
  • ព័ត៌មាន

ក្រុមហ៊ុនណាខ្លះ កំពុងនាំមុខលើទីផ្សារស្មាតហ្វូន 5G?

  • 2020-04-29 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្រូវ​ការ​ស្មាតហ្វូន 5G មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ត្រីមាស​ទី ១ ឆ្នាំ ២០២០ បើ​ប្រៀប​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩ ហើយ​ Samsung គឺ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​លក់​ស្មាតហ្វូន 5G។ នេះ​បើ​តាម​របាយការណ៍​របស់​ Strategy Analytics។

នៅ​ត្រីមាស​ទី ១ នេះ មាន​ស្មាតហ្វូន​ 5G ចំនួន ២៤,១ លាន​គ្រឿង បាន​លក់​ចេញ​លើ​ទីផ្សារ ហើយ​ក្នុង​នោះ Samsung លក់​ចេញ​បាន​ ៨,៣ លាន​គ្រឿង ដែល​ម៉ូដែល​ពេញ​និយម​មាន​ Galaxy S20 5G និង S20 Ultra 5G។ Huawei តាម​ពី​ក្រោយ​​យ៉ាង​​ប្រកៀកប្រកិត​ដែល​អាច​លក់​បាន​ ៨ លាន​គ្រឿង។

ចំណុច​ខុស​គ្នា​រវាង Samsung និង Huawei គឺ​ត្រង់​ថា Huawei បញ្ចេញ​លក់​ស្មាតហ្វូន 5G លើ​ទីផ្សារ​ជា​ច្រើន​រួម​មាន​អាមេរិក កូរ៉េ​ខាង​ត្បូង និង​តំបន់​ខ្លះៗ​នៅ​អឺរ៉ុប។ ចំណែក Huawei វិញ​​សប្បាយ​ចិត្ត​នឹង​តម្រូវ​ការ​ខ្ពស់​នៅ​ប្រទេស​ចិន ទោះ​បី​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្ដី។ ចំណាត់​ថ្នាក់​លេខ​ ៣ គឺ​បាន​ទៅ​លើ vivo ដែល​លក់​បាន ២,៩ លាន​គ្រឿង។

បច្ចុប្បន្ន​នេះ​ប្រទេស​ចិន​ជា​អ្នក​នាំ​មុខ​គេ​​សម្រាប់​តម្រូវ​ការ​ស្មាតហ្វូន 5G ហើយ​ទីផ្សារ​ដូច​ជា​អឺរ៉ុប​ អាមេរិក និង​កូរ៉េ​ខាង​ត្បូង ប្រហែល​ជា​មិន​អាច​ដណ្ដើម​តំណែង​ពី​ចិន​បាន​នោះ​ទេ​នៅ​ត្រីមាស​បន្ត​បន្ទាប់។ ហេតុ​នេះ​គេ​​នៅ​រង់​ចាំ​មើល​ថា Samsung អាច​បន្ត​កាន់​កាប់​តំណែង​កំពូល​នៅ​ត្រីមាស​បន្ទាប់​បាន​ឬ​យ៉ាងណា៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់