• 2020-04-28 03:33:01
  • ព័ត៌មាន

ម៉ូតូ Honda MSX ២០២០ ចេញលក់នៅវៀតណាម លេងពណ៌ថ្មីឡូយកប់

  • 2020-04-28 03:33:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda Vietnam បានចេញលក់ម៉ូតូ MSX ស៊េរីឆ្នាំ២០២០ ជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដោយបានលេងពណ៌ថ្មីយ៉ាងទាក់ទាញ។

Honda MSX ថ្មី បានប្តូរមកប្រើបូមពណ៌ទង់ដែង ប៉ុន្តែនៅបំពាក់ចង្កៀងមុខ LED ឌីហ្សាញបែបភ្លោះ ហើយវាក៏នៅតែប្រើអំពូលស៊ីញ៉ូប្រភេទ Halogen និងមានបំពាក់កុងទ័រឌីជីថលដដែល។ ក្រៅពីនោះ ហាក់មិនមានអ្វីផ្លាស់ប្តូរថ្មីឡើយ។

ម៉ូតូស្ព័រខ្នាតតូចនេះបំពាក់ម៉ាស៊ីនកម្លាំង ១២៥សេសេ ផ្តល់នូវជម្រើសពណ៌ចំនួន៣ គឺ ស-ក្រហម, ខៀវ-ក្រហម និង ខ្មៅ-លឿង។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៥០លានដុង ឬប្រហែលខ្ទង់ ២ ១២០ដុល្លារក្នុងប្រទេសវៀតណាម៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់