• 2020-04-27 03:21:47
  • ព័ត៌មាន

ឃើញរូបភាពក្រោយឆាករបស់ Lamborghini នេះហើយ ភ្ញាក់ផ្អើលតែម្ដង (វីដេអូ)

  • 2020-04-27 03:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាត់បង់​ឱកាស​សហការ​ជា​មួយ​ក្រុមហ៊ុន Lamborghini អ្នក​ថត​​រូប​ក្នុង​វិស័យ​យានយន្ត​ឈ្មោះ​ Kunal Kelkar បាន​សម្រេច​ចិត្ត​សាក​ល្បង​​បង្កើត​បទពិសោធន៍​ជា​មួយ​រថយន្ត​ Lamborghini នៅ​ផ្ទះ​របស់​ខ្លួន។ អ្នក​ថត​រូប​នេះ បាន​ប្រើ​ប្រាស់​ឧបករណ៍​រត់​ហាត់​ប្រាណ​ជំនួស​ឲ្យ​ផ្លូវ​ថ្នល់ ហើយ​បាន​ប្រើ​រថយន្ត​ Lamborghini ជា​របស់​ក្មេង​លេង ជំនួស​ឲ្យ​​រថយន្ត​ពិត។

Kunal បាន​ឲ្យ​ដឹង​ថា​ គំនិត​នៃ​ការ​ថត​នេះ​បាន​ផុស​ឡើង​នៅ​ពេល​ហាត់​ប្រាណ​នៅ​ផ្ទះ ពេល​ដែល​រូប​គេ​ដឹង​ថា​​ខ្សែ​ពាន​នៃ​ឧបករណ៍​រត់​ហាត់​ប្រាណ​គឺ​មាន​រូបរាង​ស្រដៀង​នឹង​ផ្លូវ​ថ្នល់​ពេល​វា​មាន​ចលនា​។ ក្រោយ​ពី​គិត​ឃើញ​ហើយ រូប​គេ​បាន​សាក​ល្បង​យក​រថយន្ត​ក្មេង​លេង​មក​ថត​ភ្លាមៗ ហើយ​វា​ដូច​អ្វី​ដែល​លោក​ស្រមើស្រមៃ​តែ​ម្ដង។

ដំណើរ​ការ​នៃ​ការ​ថត​គឺ​សាមញ្ញ។ គេ​បាន​ប្រើ​ប្រាស់​កូន​រថយន្ត Lamborghini Huracan ចង​ជាប់​នឹង​ខ្សែ​​ហើយ​ដាក់​លើ​ឧបករណ៍​រត់​ហាត់​ប្រាណ ​ហើយ​​បើក​​ឧបករណ៍​នោះ។ ​ក្រោយ​មក​ទៀត​ Kunal បាន​បាញ់​ចំហាយ​ទឹក​លើ​រថយន្ត ពេល​ថត​ក្នុង​ High-Speed Burst។ សម្រាប់​ឧបករណ៍​វិញ​គឺ​មាន​ Fuji X-T3 ជា​មួយ​ឡេន16-55mm f/2.8 ដាក់​ជាប់​នឹង​ Tripod, ភ្លើង​ Lumecube ចំនួន​ពីរ, ភ្លើង Profoto B10 ចំនួន​ពីរ និង​ភ្លើង​ Yongnuo YN360 មួយ។ ទស្សនា​វីដេអូ​សកម្មភាព​ក្រោយ​ឆាក​ខាង​ក្រោម ៖​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់