• 2020-04-27 01:38:02
  • ព័ត៌មាន

កម្មវីធី Zoom នឹងដាក់ចេញឱ្យប្រើប្រាស់ Zoom 5.0 ក្នុងពេលឆាប់ៗនេះ

  • 2020-04-27 01:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានសន្យានឹងការដោះស្រាយលើបញ្ហា ឯកជនភាព និង សុវត្ថិភាព ដែលបានធ្វើឡើងកាលពីដើមខែមេសាមកនោះ ពេលនេះក្រុមហ៊ុន Zoom បានប្រកាសថា Zoom 5.0 ថ្មី នឹងត្រូវបានដាក់ចេញឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយទៅលើការរិះគន់មួយចំនួនដែលក្រុមហ៊ុន បានប្រឈមក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីនេះ ក្រុមហ៊ុនបានដាក់បញ្ចូលគ្នានូវលក្ខណៈពិសេសមួយចំនួនទាក់ទងទៅនឹងផ្នែកសុវត្ថិភាព ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការចាក់សោរកិច្ចប្រជុំបានឆាប់រហ័ស អាចដកសមាជិកនៃកិច្ចប្រជុំចេញបាន ព្រមទាំងអាចរឹតបន្តឹងលើការចែករំលែកនៅលើអេក្រង់ និងជជែកគ្នានៅពេលប្រជុំបានផងដែរ។

ក្រុមហ៊ុនក៏បានកំណត់ឱ្យមានពាក្យសម្ងាត់ស្រាប់ៗសម្រាប់អ្នកប្រើប្រាស់ទូទៅ ឬអាចបង្កើតលេខសម្ងាត់ដែលមានភាពស្មុកស្មាញបន្តិចក៏បាន។ ការផ្លាស់ប្តូរជាច្រើននេះគឺជាការឆ្លើយតបយ៉ាងច្បាស់ចំពោះការកើតឡើងនៃ “Zoombombing ” ដែលជាកន្លែងដែលជនខិលខួចអាចចូលរួមនៅក្នុងការនិយាយគ្នាជាវីដេអូនៅក្នុង Zoom ហើយចាក់ផ្សាយវីដេអូអាសអាភាស ឬវីដេអូរន្ធត់ផ្សេងៗ។

Zoom ក៏បានធ្វើឱ្យមានភាពប្រសើរឡើងនៃ encryption របស់ខ្លួនមួយចំនួន ឱ្យត្រូវទៅនឹងស្តង់ដារ encryption GCM AES 256-bit ដែលជា encryption មានស្តង់ដារខ្ពស់ដែលពិបាកនឹងបំបែក។ នេះមិនមែនជា end-to-end encryption ដែល Zoom ធ្លាប់បានប្រើដែលពុំមានសុវត្ថិភាពនោះទេ។ លើសពីនេះទៀត អ្នកប្រើប្រាស់ (ដែលជា admin) ក៏អាចជ្រើសយកកន្លែងផ្ទុកទិន្នន័យ (data center regions) សម្រាប់ទិន្នន័យរបស់ពួកគេឆ្លងកាត់ផងដែរ។ គួររំឮកផងដែរថា ចំនួនអ្នកប្រើប្រាស់ Zoom ជាប្រចាំថ្ងៃបានកើនឡើងយ៉ាងខ្លាំងចាប់ពី ប្រមាណ១០លាននាក់ កាលពីខែធ្នូ ដល់ ២០០លាននាក់ គិតមកដល់ខែមីនាកន្លងទៅ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់