• 2020-04-27 01:24:56
  • ព័ត៌មាន

យកឡាន McLaren ប្រណាំងជាមួយយន្តហោះចម្បាំង F35 មួយណាឈ្នះ? (វីដេអូ)

  • 2020-04-27 01:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីជាង ១០ឆ្នាំមុន គេហទំព័រ Top Gear របស់ចក្រភពអង់គ្លេស បានយករថយន្ត Bugatti Veyron ប្រណាំងជាមួយនឹងយន្តហោះចម្បាំង Eurofighter Typhoon។

ការប្រណាំងរវាងរថយន្ត និងយន្តហោះចម្បាំង គឺជារឿងដ៏គួរឲ្យអស់សំណើចមួយ ព្រោះយើងដឹងហើយថា យន្តហោះនឹងអាចឈ្នះយ៉ាងងាយ ទោះបីជាយើងយក Bugatti ដែលជារថយន្តល្បឿនលឿនបំផុត ទៅប្រណាំងជាមួយក៏ដោយ។

ឥឡូវនេះ Top Gear បានធ្វើវាម្តងទៀត ដោយលើកនេះយករថយន្តថ្មី គឺ McLaren Speedtail ដែលមានកម្លាំងរហូតដល់ទៅ ១ ០៣៦សេះ ហើយអាចរត់ដល់ល្បឿនអតិបរមា ៤០២គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណា ភាគីខាងយន្តហោះចម្បាំងក៏បានផ្លាស់ប្តូរដែរ ដោយយកម៉ូដែល F35 ដែលអាចហោះដល់ល្បឿន ២ ០០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

មតិយោបល់