• 2020-04-27 01:20:23
  • ព័ត៌មាន

ហេតុផលនេះទើប Lexus សម្រេចឈប់ផលិតម៉ូដែល GS

  • 2020-04-27 01:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចរាចរណ៍​លក់​លើ​ទីផ្សារ​បាន ២៧ឆ្នាំរួច​មក Lexus បាន​សម្រេច​ចិត្ត​ឈប់​លក់​ម៉ូដែល GS ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Audi A6, BMW 5-Series និង Merdes E-Class ជា​ដើម។

Lexus បាន​​​ឲ្យ​ដឹង​​តាម​រយៈ​វិបសាយ Carscoops ថា​ការ​សម្រេច​ចិត្ត​ឈប់​ផលិត​ម៉ូដែល GS នេះ​ក៏​ដោយ​សារ​ចំនួន​លក់​​មាន​តិច​តួច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់​ស្ដែង​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន​អាច​លក់​រថយន្ត GS នៅ​សហរដ្ឋអាមេរិក​បាន​ត្រឹម​ ៣ ៣៧៨គ្រឿង ដែល​ស្មើ​ ៤% នៃ​ចំនួន​លក់​សរុប។ Lexus ក៏​បាន​បញ្ជាក់​ដែរ​ថា​​ម៉ូដែល GS អាច​ក្ដោប​ក្ដាប់​ចំនួន​លក់​បាន​ ០,៨៨% ប៉ុណ្ណោះ ​ក្នុង​ចំណោម​​ចំនួន​លក់​សរុប​នៃ​ផ្នែក​រថយន្ត​ Sedan ប្រណីត​ធន់​កណ្ដាល។

ការ​ផលិត​ម៉ូដែល GS នឹង​ត្រូវ​បញ្ចប់​នា​នៅ​​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ ដោយ​​ Lexus នឹង​ផលិត​ Black Line Special Edition ជា​ម៉ូដែល​ចុង​ក្រោយ​នៃ​ម៉ូដែល GS សម្រាប់​ទីផ្សារ​អាមេរិក។ ហើយ​នៅ​ជប៉ុន​វិញ​ក្រុមហ៊ុន​នឹង​បញ្ចេញ​ម៉ូដែល Eternal Touring Edition ជា​ម៉ូដែល​លា​គ្នា​ចុង​ក្រោយ​​៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់