• 2020-04-24 03:02:49
  • ផលិតផលថ្មី

ទូរសព្ទតម្លៃ ៣៨០ដុល្លារនេះ មានទាំងឈីប SD865 អេក្រង់ 144Hz សាកថ្មល្បឿន 44W

  • 2020-04-24 03:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ខែ​មុន​ iQOO ដែល​ជា​​ម៉ាក​សញ្ញា​សាខា​របស់​ vivo បាន​ប្រកាស​ចេញ​ iQOO 3 5G ដែល​ជា​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 865 មាន​តម្លៃ​ធូរ​បំផុត​មួយ​លើ​ទីផ្សារ។ ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​ស្មាតហ្វូន​​តម្លៃ​ធូរ​លក្ខណៈ​សម្បត្តិ​ខ្ពស់​មួយ​ទៀត​គឺ iQOO Neo3។

​iQOO Neo3 គឺ​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ ៦,៥៧អ៊ីញ ជា​ប្រភេទ LCD មាន​កម្រិត​បង្ហាញ FHD+ និង​មាន Refresh Rate 144Hz ហើយ​មាន​គាំទ្រ​នូវ​ HDR10 ផង​ដែរ។ លើ​អេក្រង់​នេះ​មាន​ចោះ​រន្ធ​នៅ​ផ្នែក​លើ​ខាង​​ស្ដាំ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ១៦MP។

កាមេរ៉ា​ក្រោយ​មាន​​គួប​ផ្សំ​ដោយ​កាមេរ៉ា​ទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា Macro ទំហំ ២MP។ បន្ទះ​ឈីប Snapdragon 865 ដែល​បំពាក់​លើ iQOO Neo3 គឺ​គួប​ផ្សំ​ដោយ​ RAM ទំហំ ៦/៨/១២GB និង​អង្គ​ផ្ទុក​ទំហំ​ដល់ ២៥៦GB ជា​ប្រភេទ UFS 3.1 ហើយ​មាន​ថ្ម​ទំហំ ៤៥០០ mAh ដែល​គាំទ្រ​ការ​សាក​ល្បឿន ៤៤វ៉ាត់។

សម្រាប់​ផ្នែក Software វិញ​គឺ​មាន​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 និង​ប្រើ​ប្រាស់​ស្បែក iQOO UI។ ស្មាតហ្វូន​នេះ​ក៏​មាន​ប្រព័ន្ធ​បញ្ចេញ​សំឡេង​បែប​ Stereo, មាន​រន្ធ​ដោត​កាស 3.5mm និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ចំហៀង។

iQOO Neo មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨០ដុល្លារ​ សម្រាប់​ប្រភេទ 6GB/128GB, តម្លៃ​​ប្រមាណ ៤២៣ដុល្លារ សម្រាប់ 8GB/128GB និង​ប្រមាណ ៤៦៦ដុល្លារ សម្រាប់ 12GB/128GB។ ចង់​បាន​អង្គ​ផ្ទុក​ធំ​ក៏​មាន​ប្រភេទ 8GB/256GB ដែល​មាន​តម្លៃ​ប្រមាណ ៤៨០ដុល្លារ។ ស្មាតហ្វូន​នេះ​នឹង​លក់​នៅ​ចិន​នា​ថ្ងៃ​ទី ២៩ ខែ​មេសា ហើយ​​ការ​លក់​លើ​ទីផ្សារ​បរទេស​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់