• 2020-04-23 08:42:39
  • ផលិតផលថ្មី

ទូរសព្ទ 5G ចេញមកមួយទៀត តម្លៃក្រោម ៣០០ដុល្លារ អេក្រង់ 120Hz

  • 2020-04-23 08:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល​​ 5G តម្លៃ​ធូរ​របស់ realme នា​ពេល​នេះ​ទទួល​បាន​សមាជិក​បន្ថែម​ម្នាក់​ទៀត​ជា​ម៉ូដែល X50m 5G ដែល​​​ជា​សមាជិក​របស់ X50 និង X50 Pro។

X50m 5G ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 765G ដែល​មាន​ន័យ​ថា​វា​គាំទ្រ​នូវ​សេវា 5G។ ស្មាតហ្វូន​នេះ​រត់​នៅ​លើ Android 10 ដែល​មាន​ស្បែក realme UI និង​មាន​ជម្រើស​ចំនួន​ពីរ​គឺ RAM ទំហំ ៦GB/អង្គ​ផ្ទុក ១២៨GB និង RAM ៨GB/អង្គ​ផ្ទុក ១២៨GB។

អេក្រង់​របស់​ X50m 5G មាន​ទំហំ ៦,៥៧អ៊ីញ ជា​ប្រភេទ LCD អាច​បង្ហាញ​រូបភាព​កម្រិត FullHD+ និង​មាន Refresh Rate 120Hz ហើយ​មាន​ចោះ​រន្ធ​ប្រៀប​ដូច​ជា​គ្រាប់​ថ្នាំ​សម្រាប់​បំពាក់​កាមេរ៉ា Selfie ទំហំ ១៦MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP។

កាមេរ៉ា​ក្រោយ​មាន​ ៤ គ្រាប់ ដែល​មាន​លក្ខណៈ​សម្បត្តិ​ស្រដៀង​នឹង​កាមេរ៉ា​នៅ​លើ realme 6 ដែរ ពោល​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP (ទំហំ ១១៩ដឺក្រេ), កាមេរ៉ា Macro ទំហំ ២MP និង​កាមេរ៉ា​វាស់​ជម្រៅ ២MP។

ថាមពល​​ថ្ម​របស់​ X50m 5G គឺ​មាន​ទំហំ ៤២០០ mAh ដែល​គាំទ្រ​បច្ចេកវិទ្យា​​សាក​ថ្ម​ Dart Fast ល្បឿន ៣០វ៉ាត់ អាច​សាក​ពី ០-៧០% ក្នុង​ពេល​ត្រឹម ៣០​នាទី។ តម្លៃ​របស់ realme X50m 5G មាន​ចាប់​ពី​ប្រមាណ ២៨០ដុល្លារ ដែល​នឹង​លក់​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ​មេសា​នៅ​ប្រទេស​ចិន ប៉ុន្តែ​មិនទាន់​មាន​ដំណឹង​អំពី​ការ​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នោះ​ទេ៕​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់