• 2020-04-23 07:12:03
  • ព័ត៌មាន

OnePlus 8 Pro ជួបបញ្ហាអេក្រង់ដូច Galaxy S20 Ultra ដែរ

  • 2020-04-23 07:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ​ប្រាស់​ OnePlus 8 Pro មួយ​ចំនួន​បាន​ត្អូញត្អែរ​អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​ ទាក់ទង​នឹង​ការ​បង្ហាញ​ពណ៌​លើ​អេក្រង់​ទំហំ ៦,៧៨អ៊ីញ មាន Refresh Rate 120Hz របស់​ស្មាតហ្វូន​មួយ​ម៉ូដែល​នេះ។

អ្នក​ប្រើ​ប្រាស់​ Reddit ដែល​មាន​ឈ្មោះ​ youpie123 បាន​សរសេរ​រៀប​រាប់​ថា ៖ "លើ​អេក្រង់​​ផ្នែក​លើ​ខាង​ឆ្វេង​របស់​ខ្ញុំ​​មាន​លេច​ចេញ​ពន្លឺ​ពណ៌​បៃតង​ នៅ​ពេល​ដែល​ទម្លាក់​ពន្លឺ​អេក្រង់​មក​កម្រិត​ទាប ធ្វើ​ឲ្យ​ពណ៌​ខ្មៅ​មើល​ទៅ​ចេញ​ជា​ពណ៌​បៃតង​ងងឹត​ ហើយ​ពណ៌​ផ្សេង​ទៀត​គឺ​​ពិបាក​មើល។​”

អ្នក​ប្រើ​ប្រាស់​ម្នាក់​ទៀត​ក៏​បាន​រាយការណ៍​អំពី​បញ្ហា​ស្រដៀង​គ្នា​នេះ ទាក់ទង​នឹង​បញ្ហា​នៃ​ការ​បង្ហាញ​ពណ៌​លើ​អេក្រង់​ពេល​ប្រើ​អេក្រង់ 120Hz និង​ពេល​ទម្លាក់​ពន្លឺ​មក​នៅ​ទាប​។ ប៉ុន្តែ​បញ្ហា​លែង​មាន​នៅ​ពេល​ដែល​គេ​ប្ដូរ​ប្រើ​អេក្រង់ 60Hz វិញ។

បញ្ហា​អេក្រង់​របស់ OnePlus 8 Pro នេះ​ទំនង​ជា​មាន​ទាក់ទង​នឹង​ Software។ ក្រុមហ៊ុន​បាន​ទទួល​យក​ការ​ត្អូញត្អែរ​របស់​អ្នក​ប្រើ​ប្រាស់​ម្នាក់ ហើយ​និយាយ​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ជួសជុល​បញ្ហា​អេក្រង់ OnePlus 8 Pro ផង​ដែរ។

គួរ​ដឹង​ថា​ OnePlus 8 Pro គឺ​ប្រើ​ប្រាស់​បន្ទះ​អេក្រង់​ដូច​គ្នា​នឹង Galaxy S20 Ultra ដែរ ហើយ​ស្មាតហ្វូន​ទាំង​ពីរ​​មាន​បញ្ហា​អេក្រង់​ស្រដៀង​គ្នា។ យ៉ាងណាក្ដី Samsung បាន​បញ្ចេញ​កំណែ​ទម្រង់​ Software ដើម្បី​ជួសជុល​បញ្ហា​នេះ​រួច​រាល់​ហើយ៕​

ប្រភព៖ fossbytes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់