• 2020-04-23 06:22:25
  • ព័ត៌មាន

realme 6 ជាទូរសព្ទអេក្រង់ 90Hz ដែលមានតម្លៃសមរម្យបំផុតនៅក្នុងទីផ្សារ​កម្ពុជា

  • 2020-04-23 06:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី២១ ខែមេសា realme​ បាន​បញ្ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់ខ្លួន​គឺ​ realme 6 ​លក់​លើ​ទីផ្សារ​កម្ពុជា​។ ​ខាង​ក្រោម​នេះ​គឺ​ ៣ ចំណុច​លេច​ធ្លោ​របស់​​ realme 6 ស៊េរី អ្នក​​សម្រេច​ចិត្ត​​ទិញ​ប្រើ​ច្បាស់​ជា​មិន​ខក​ចិត្ត ៖

១. ជាស្មាតហ្វូន​​មានតំលៃសមរម្យបំផុត​ដែល​មាន​អេក្រង់​កម្រិត ៩០ហឺត

តាំង​ពី​ឆ្នាំ ២០១៩ មក​មាន​​មនុស្សជាច្រើន​ចង់​បានស្មាត​ហ្វូន​ដែល​មានRefresh Rateខ្ពស់។ ដូចដែលយើងបានឃើញ​រួច​មក​ហើយ​ថា​ realme បានបំពាក់អេក្រង់ ៩០ហឺតលើ realme X2 Pro ជាមួយនឹងការអភិវឌ្ឍវិស័យស្មាតហ្វូន ហើយម៉ូដែលកាន់តែច្រើនត្រូវបានបំពាក់ដោយអេក្រង់ ៩០ហឺត។ អេក្រង់ ៩០ហឺត​​បាន​​​បំពាក់​នៅលើផលិតផលលំដាប់ខ្ពស់ៗ រហូតដល់ការចេញលក់ជាផ្លូវការរបស់ realme 6 ស៊េរី។ ឥឡូវនេះ​អ្នក​អាចទិញស្មាតហ្វូនអេក្រង់ ៩០ហឺតបានដោយក្នុងតម្លៃក្រោម ៣០០ ដុល្លារ ។

២. realme 6 ស៊េរីទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ាAIក្រោយបួនគ្រាប់ទំហំ៦៤MP

realme 6 ស៊េរីទាំងពីរម៉ូដែលបំពាក់ដោយកាមេរ៉ា Aiក្រោយបួនគ្រាប់ទំហំ ៦៤MP។ Sensor​ មេ​ដែលបំពាក់នៅលើស្មាតហ្វូនទាំងពីរ​គឺ​ជា​ Sensor Samsung GW1 ទំហំ ៦៤MP ​អាច​ចាប់​យក​រូបភាព​ដែល​មានគុណភាពបង្ហាញខ្ពស់នៅលើឧបករណ៍ទាំងពីរ។ ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​ក៏​មាន​បំពាក់​​ឡេន​​ប្លង់​ទូលាយដែលមានទំហំ ៨MP និង​ឡេន​ម៉ាក្រូទំហំ ២MPផងដែរ។

ភាពខុសគ្នាដ៏ធំបំផុតទៅលើផ្នែកកាមេរ៉ារវាងស្មាតហ្វូនទាំងពីរគឺ realme 6 Pro បំពាក់នូវ​ឡេន​ Telephoto ទំហំ ១២MP គាំទ្រជាមួយនឹងការពង្រីកចំនួន២០ដង ខណៈ​ដែល​ realme 6 បំពាក់ដោយម៉ូណូ​ឡេន​​ទំហំ ២MP។

៣. realme 6 ស៊េរីទាំងពីរម៉ូដែលមានការសាកថ្មល្បឿនលឿន ៣០វ៉ាត់ និងថាមពលថ្មទំហំ ៤៣០០mAh

reamle 6 ទាំងពីរស៊េរីគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ៣០វ៉ាត់ដូចគ្នា ដែលមានន័យថាអ្នកនឹងទទួលបានថាមពលថ្មដូចគ្នា និងបទពិសោធន៍សាកថ្មល្បឿនលឿនលើស្មាតហ្វូនទាំងពីរដូចគ្នា។ ជាមួយនឹងទិន្នន័យដែលបានសាកល្បងបានបង្ហាញថា realme 6 អាចសាកពេញប្រើពេលតែ១ម៉ោងតែប៉ុណ្ណោះ។

អ្នកសាកល្បងប្រើប្រាស់មួយចំនួនបានចែករំលែកបទពិសោធន៏នៃការប្រើប្រាស់realme 6 របស់ពួកគេ។ ភាគច្រើនពួកគេគិតថាការដោះសោរបស់ realme 6 គឺមានល្បឿនលឿន សាកថ្មល្បឿនលឿន ៣០វ៉ាត់អាចបំពេញ​តម្រូវ​ការបានជាច្រើន ហើយ​ពួក​គេ​បាន​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កាមេរ៉ា​ខាងមុខ និង​ខាង​ក្រោយ​របស់វា។

realme 6 ស៊េរី​នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី​២៤ ជាមួយនឹងបន្ទះឈីប Helio G90T, សាកថ្មល្បឿនលឿន ៣០វ៉ាត់, អត្រា Refresh Rate៩០ហឺត, កាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤MP និងកាមេរ៉ា Selfie បង្កប់ក្រោមអេក្រង់, RAMទំហំ8G + ROMទំហំ128G ជាមួយតម្លៃត្រឹមតែ ២៨៩ ដុល្លារ ប៉ុណ្ណោះ។

ចំណែក​ realme 6Pro ភ្ជាប់ជាមួយបន្ទះឈីប Snapdragon 720, សាកថ្មល្បឿនលឿន ៣០វ៉ាត់, អត្រា Refresh Rate៩០ហឺត, កាមេរ៉ាភ្លោះ Selfie បង្កប់ក្រោមអេក្រង់ និងកាមេរ៉ា AI ក្រោយបួនគ្រាប់ទំហំ ៦៤MP, RAM ទំហំ8G + ROM ទំហំ128G ជាមួយតម្លៃត្រឹមតែ ៣៤៩ដុល្លារ ប៉ុណ្ណោះ៕

មតិយោបល់