• 2020-04-23 06:23:47
  • ព័ត៌មាន

អ្នក​កាន់​ Galaxy S20 Ultra ​ដែល​ជួប​បញ្ហា​អេក្រង់​ឡើង​ពណ៌​បៃតង Samsung ដោះស្រាយឲ្យហើយ

  • 2020-04-23 06:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្តាហ៍​មុន​មាន​របាយការណ៍​ពី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​អះអាង​ថា​ Galaxy S20 Ultra ​របស់​ពួក​គេ​មាន​ជួប​បញ្ហា​សុខៗ​អេក្រង់​ឡើង​ពណ៌​បៃតង​ស្លេក ហើយ​បាត់​ទៅ​វិញ។ ដើមចម​នៃ​មូលហេតុ​គឺ​មក​ពី​កំហុស​ឆ្គង​នៃ App មួយ​ចំនួន និង​មក​ពី​កំណែ OTA Update ចាស់​មាន​ភាព​មិន​ប្រក្រតី។

មិន​ទុក​ឲ្យ​អតិថិជន​ជួប​បញ្ហា​យូរ ក្រុមហ៊ុន Samsung ក៏​បញ្ចេញ​ដំណោះស្រាយ តាម​រយៈ​កំណែ OTA Update ថ្មី មាន​កំណែ​ Build Number លេខ G98xBXXU1ATD3 ដោយ​វា​មាន​ទំហំ​អាប់ដែត​ប្រមាណ 154MB។

ត្បិត​ក្នុង​កំណែប្រែ​ថ្មី​នេះ Samsung អះអាង​ត្រឹម​ថា​មាន​ពង្រឹង​ប្រព័ន្ធ​ស្ថិរភាព ​និង​ជួសជុល​ចន្លោះ​ប្រហោង​មួយ​ចំនួន ប៉ុន្តែ​តាម​របាយការណ៍​ពី​អ្នក​ជួប​បញ្ហា​មុនៗ​គឺ​ថា​បញ្ហា​អេក្រង់​ឡើង​ពណ៌​បៃតង​នោះ​គឺ​លែង​កើត​មាន​ទៀត​ហើយ ក្រោយ​ពួក​គេ​បាន​ធ្វើ​ការ​អាប់ដែត។

សម្រាប់អតិថិជនដែលមិនទាន់ទទួលបានដំណឹងពីកំណែប្រែថ្មីនេះ សូមធ្វើការរង់ចាំនៅប៉ុន្មានថ្ងៃបន្ទាប់ ព្រោះក្រុមហ៊ុនកំពុងចេញផ្សាយទៅតាមតំបន់ទីផ្សារនីមួយៗ៕

អានអត្ថបទ:

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់