• 2020-04-23 00:29:00
  • ព័ត៌មាន

ប្រញាប់​ឡើង អ្នក​ចង់​ភ្លក់​រសជាតិ PUBG លើ PC ពេល​នេះ​ចុះ​សល់​តែ ១៥ ដុល្លារ​ទេ

  • 2020-04-23 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម PlayerUnknown's BattleGrounds ដែល​ជា​ធម្មតា​មាន​តម្លៃ ៣០ ដុល្លារ​ពេញ​នៅ​លើ Steam ពេល​នេះ​បាន​បញ្ចុះ​តម្លៃ ៥០ ភាគរយ​មក​សល់​ត្រឹម ១៥ ដុល្លារ​តែ​ប៉ុណ្ណោះ។

ប្រភេទ​ហ្គេម Battle Royale របស់​ក្រុមហ៊ុន PUBG Corporation ដែល​មាន​អាយុ​កាល ២ ឆ្នាំ​កន្លះ​មក​ហើយ នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​សំណាក់​អ្នក​ចូលចិត្ត​លេង​ហ្គេម​បាញ់​ប្រហារ បែប​ជម្រុះ​ដល់​ទី​បញ្ចប់។

​កញ្ចប់ Promotion នេះ គឺ​មាន​កំណត់​រយៈ​ពេល​ត្រឹម ១ សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី ២២ ​ដល់ ២៩ មេសា។ កុំ​ឲ្យ​ឱកាស​ល្អ​ខកខាន តោះ​ប្រញាប់​លៃលក​ទិញ​ឲ្យ​បាន​ទាំង​អស់​គ្នា។

សម្រាប់ Specs ម៉ាស៊ីន​ដែល​អាច​លេង​ហ្គេម PUBG លើ PC បាន​មាន​ដូច​ខាង​ក្រោម៖

  • OS: 64-bit Windows 7/8.1/10
  • អង្គ​គណនា: Intel Core i5-4430/AMD FX-6300
  • RAM: 8GB
  • កាត​ក្រាហ្វិក: NVIDIA GeForce GTX 960 2GB/AMD Radeon R7 3702GB
  • DirectX: Veresion 11
  • អង្គ​ផ្ទុក​ទំនេរ: 30GB

អត្ថបទ៖ កៅ រក្សា

មតិយោបល់