• 2020-04-21 07:28:07
  • ព័ត៌មាន

លែង​ស្មុគស្មាញ​ដូច​មុន Facebook សម្រេច​ចែក App សម្រាប់ Gamer ​ដាច់ដោយឡែក​

  • 2020-04-21 07:28:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​កម្មវិធី Gaming ​សម្រាប់​ប្រព័ន្ធ Android ដែល​នេះ​បាន​ចេញ​ផ្សាយ​មុន​កាល​កំណត់​រយៈ​ពេល​មួយ​ ដំបូង​ឡើយ​គ្រោង​ចេញ​នា​ខែ​មិថុនា។

កម្មវិធី​នេះ​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អ្នក​និយម​ទស្សនា​ឬ​ចូលចិត្ត​លេង​ហ្គេម​តូចៗ​នៅ​លើ Facebook ដែល​អាច​បើក​បាន​ឆាប់​រហ័ស និង​មិន​ស្មុគស្មាញ​ក្នុង​ការ​ស្វែងរក​ដូច​មុន ដោយ​ប្រើប្រាស់ App ​ដាច់​ដោយ​ឡែក​ពី​កម្មវិធី​មេ​តែ​ម្តង។

តាម​ការ​ឲ្យ​ដឹង​ពី The New York Times ​ប្រកាស​ថា​ដោយ​មើល​ឃើញ​ពី​តួ​លេខ​កើន​ឡើង​យ៉ាង​គំហុក​នៃ​អ្នក​លេង​ហ្គេម ដែល​មាន​ដល់ ៧០០ លាន​នាក់​ក្នុង​ចំណោម ២,៥ ពាន់​លាន​នាក់​នៃ​អ្នក​ប្រើប្រាស់​សរុប ទើប​ Facebook សម្រេច​បោះ​ទុន​ធំ​លើ​ការ​វិនិយោគ​បង្កើត App នេះ​ឡើង​យ៉ាង​ឆាប់​រហ័ស​បែប​នេះ ណា​មួយ​ដើម្បី​សម្រប​ទៅ​នឹង​ស្ថានភាព​ COVID-19 ដែល​មនុស្ស​ជា​ច្រើន​កំពុង​សម្ងំ​នៅ​ផ្ទះ​ផង។

បច្ចុប្បន្ន​មាន​ចេញ​ផ្សាយ​តែ​សម្រាប់ Android Version តែ​ប៉ុណ្ណោះ ដោយ​សម្រាប់​ឧបករណ៍ iOS នឹង​ត្រូវ​បាន​ចេញ​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕​

អានអត្ថបទ:

ប្រភព៖ Techcrunch ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់