• 2020-04-18 04:06:37
  • ហាងឆេងផលិតផល

មើលតម្លៃ OnePlus 8/OnePlus 8 Pro នៅខ្មែរ មិនលើស ១ពាន់ដុល្លារទេ

  • 2020-04-18 04:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus បាន​ប្រកាស​ចេញ​ត្រកូល​ OnePlus 8 ជា​ផ្លូវ​ការ​កាល​ពី​អំឡុង​ដើម​សប្ដាហ៍​កន្លង​ទៅ ដែល​នៅ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី ៦៩៩ដុល្លារ សម្រាប់ OnePlus 8 ធម្មតា និង​ OnePlus 8 Pro តម្លៃ​ចាប់​ពី ៨៩៩ដុល្លារ​ឡើង​ទៅ។

ងាក​មក​មើល​ទីផ្សារ​ក្នុង​ស្រុក​យើង​ ឃើញ​មាន​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​លើ​ត្រកូល OnePlus 8 នេះ ដោយ​មាន​បង្ហាញ​តម្លៃ​មក​ជា​មួយ​ផង​ដែរ។ សម្រាប់ OnePlus 8 ឃើញ​មាន​តម្លៃ​​ ៦៩៩ដុល្លារ សម្រាប់​ទំហំ ១២៨GB និង​តម្លៃ ៧៩៩ដុល្លារ សម្រាប់​ទំហំ ២៥៦GB។ ចំណែក OnePlus 8 Pro មាន​តម្លៃ ៨៩៩ដុល្លារ សម្រាប់​ទំហំ ១២៨GB ហើយ​តម្លៃ ៩៩៩ដុល្លារ សម្រាប់​ទំហំ ២៥៦GB៕

អត្ថបទ៖ សុខហេង

មតិយោបល់