• 2020-04-17 07:53:04
  • ព័ត៌មាន

មិនធម្មតា! ហាងបេប៊ីអោតឡេតលេងដាក់ Ford Ecosport ជារង្វាន់ធំដល់អតិថិជន

  • 2020-04-17 07:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ ​បេប៊ីអោតឡេត​ បាន​ធ្វើ​ការ​ប្រកាស​នូវ​ប្រូម៉ូសិន​ធំ​ពិសេស​មិន​ធ្លាប់​មាន​សម្រាប់​ដល់​អតិថិជន​ដែល​តែង​តែ​គាំទ្​របេប៊ីអោតឡេត​កន្លងមក ដោយ អតិថិជន​គ្រាន់​តែ​ចំណាយ​អស់ ៧០ដុល្លារ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​មួយ​សន្លឹក​សម្រាប់​ធ្វើ​ការ​ចាប់​រង្វាន់​ផ្សង​សំណាង។

​រង្វាន់​​ពិសេសៗ​មាន​ដូចជា iPhone 11 Pro Max ចំនួន ៣ គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន ៣ គ្រឿង និង​រង្វាន់​ធំ​រថយន្ត Ford EcoSport 2020 ចំនួន ១គ្រឿង រួម​ទាំង​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ទៀត​សរុប ៥ ម៉ឺនដុល្លារ។ អ្វី​ដែល​ធ្វើឲ្យ​កម្មវិធី​ចាប់​រង្វាន់ឆ្នាំ​នេះ​កាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ​គឺ​រថយន្ត Ford Ecosport 2020 មួយ​គ្រឿង​ថ្មី​សន្លាង​ ហើយ​កម្មវិធី​នេះ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសានេះតទៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ហាង​បេប៊ីអោតឡេត ជា​ហាងលក់​ទំនិញ​សម្រាប់​កុមារ​ឈាន​មុខគេ​នៅ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បង្កើតឡើងតាំងពីឆ្នាំ​ ២០១៤ មក​ម៉្លេះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។ បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយ​មាន​ទីតាំង​ស្ថិត​នៅ​លើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។

បេប៊ី​អោតឡេត​ជ្រើសរើស Ford Ecosport 2020 ជារង្វាន់ធំសម្រាប់​ឆ្នាំ​នេះ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ដល់​អតិថិជន​បេប៊ីអោតឡេត ហើយម្យ៉ាងទៀត​ដោយ​សារ​រថយន្ត​នេះ ទទួល​បាន​ការ​ពេញ​និយម​សម្រាប់​អ្នក​ដែល​មាន​សមាជិក​គ្រួសារ​តិច ដោយ​ផ្តល់​ផាសុកភាព និង​ភាព​ងាយ​ស្រួល​ក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬ​ការ​ដើរ​កម្សាន្ត​តាម​ខេត្ត​ចុង​សប្ដាហ៍​ជាដើម។ ​

ថ្វី​ត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។ ​ រថយន្ត Ford Ecosportដែលត្រៀមចាប់រង្វាន់​នេះ​​ក៏​មាន​ដាក់​តាំង​នៅ​ខាង​មុខ​ហាង​បេប៊ីអោតឡេតផងដែរ។ ដូចនេះ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទស្សនា​រថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ហាងបេប៊ីអោតឡេត សាខាវិមានឯករាជ្យ៕

មតិយោបល់