• 2020-04-17 07:38:47
  • ព័ត៌មាន

​iPhone 8 និង iPhone SE 2020 អាច​ប្រើ Case រួម​គ្នា តែ​ខុស​ត្រង់​រឿង​ម្យ៉ាង

  • 2020-04-17 07:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ដែល​ក្រុមហ៊ុន Apple បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គឺ​មាន​វិមាត្រ​តួ​ខ្លួន​ប៉ុន​គ្នា​បេះដាក់​ធៀប​ទៅ​នឹង iPhone 8 ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៧។ វិមាត្រ​តួ​ខ្លួន​ម៉ូឌែល​ស្មាតហ្វូន​ទាំង ២ គឺ​ទំហំ ១៣៨,៤ ម.ម x ៦៧,៣ ម.ម x ៧,៣ ម.ម និង​ទម្ងន់ ១៤៨ ក្រាម។

ជា​ការ​ពិត​ប្រសិន​អ្នក​កំពុង​កាន់ iPhone 8 ហើយ​ចង់​ឡើង​សេរ៊ី​ទៅ​ iPhone SE 2020 នោះ​អ្នក​អាច​ប្រើប្រាស់ Case ចាស់​មក​បំពាក់​លើ​ដងខ្លួន​ស្មាតហ្វូន​ថ្មី​បាន ប៉ុន្តែ​ចំណុច​ម្យ៉ាង​ដែល​មិន​ត្រូវ​គ្នា​គឺ​ត្រង់​ទីតាំង​នៃ Logo Apple លើ​ខ្នង​ក្រោយ។

សម្រាប់ iPhone 8 ត្រង់​ស្លាក​សញ្ញា Apple គឺ​នៅ​ផ្នែក​ខាង​លើ តែ​ iPhone SE ក្រុមហ៊ុន​បាន​រចនា​ទម្លាក់​មក​ត្រង់​ផ្នែក​កណ្តាល​វិញ បែប​នេះ​ការ​ប្រើប្រាស់ Case ដែល​មាន​បង្ហាញ​ធ្លុះ​ដល់​រូប​ផ្លែប៉ោម​លើ​សំបក​ម៉ាស៊ីន គឺ​មិន​ត្រូវ​គ្នា​នោះ​ឡើយ៕

អានអត្ថបទ:

ប្រភព៖ iphonemod ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់