• 2020-04-17 05:54:04
  • ព័ត៌មាន

Honda CBF190TR ថ្មី ឌីហ្សាញបែបម៉ូតូកាហ្វេស្ព័រ តម្លៃខ្ទង់៣ពាន់ដុល្លារ (វីដេអូ)

  • 2020-04-17 05:54:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda បានបញ្ចេញម៉ូតូ CBF190TR ថ្មី ដែលជាប្រភេទម៉ូតូ Neo Sport Cafe មានការឌីហ្សាញគួរឲ្យទាក់ទាញ។

ម៉ូតូ CBF190TR នេះមានការឌីហ្សាញស្រដៀងទៅនឹង ម៉ូតូ CB150R ដែរ។ វាបំពាក់ចង្កៀងមុខមូល ប្រភេទ LED ហើយមានភ្លើងបំភ្លឺ Daytime Running Light ជុំវិញ។ មិនតែប៉ុណ្ណោះ វាថែមទាំងបំពាក់កុងទ័រប្រភេទឌីជីថលថ្មីយ៉ាងស្រស់ស្អាតទៀតផង។ ក្រៅពីនោះវាមានបំពាក់ប្រព័ន្ធបូមផ្កាប់ Upside Down និងប្រព័ន្ធហ្វ្រាំង ABS ទៀតផង។

លក្ខណៈពិសេសរបស់ម៉ូតូ Honda CBF190TR ផ្សេងទៀតមានដូចជា៖

  • រង្វង់កង់មុខ-ក្រោយ ១៧អ៊ីង
  • ធុងសាំងចំណុះ ១០,៥លីត្រ
  • ម៉ាស៊ីនទំហំ ១ស៊ីឡាំង កម្លាំង ១៨៤សេសេ
  • មាន ៣ពណ៌ គឺ ស ខ្មៅ និងក្រហម

គួរឲ្យដឹងថា ម៉ូតូប្រភេទកាហ្វេកូនកាត់នេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣ ៤០០ដុល្លារ នៅប្រទេសវៀតណាម។ វាជាគូប្រជែងនឹងម៉ូតូ Yamaha XSR 155៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់