- 2020-04-17 03:06:54
- ព័ត៌មាន
រថយន្តម៉ាកល្បីលំដាប់ពិភពលោកប្រកាសចាប់ដៃគូជាមួយក្រុមកីឡាអេឡិកត្រូនិក
- 2020-04-17 03:06:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តម៉ាកល្បីលំដាប់ពិភពលោកប្រកាសចាប់ដៃគូជាមួយក្រុមកីឡាអេឡិកត្រូនិក
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់ BMW បានប្រកាសចាប់ដៃគូសហការជាមួយនឹងក្រុមកីឡាអេឡិកត្រូនិកចំនួន ៥ក្រុមមានដូចជា Cloud9, Fnatic, FunPlus Phoenix, G2 Esports, និង T1។
Jens Thiemer អ្នកតំណាងជាន់ខ្ពស់របស់ BMW បានលើកឡើងថា ការចូលរួមរបស់ Esport ពិតជាមានសារសំខាន់ណាស់សម្រាប់ពេលនេះជាលើកដំបូង ហើយវាក៏អាចធ្វើឲ្យយើងទាំងអស់គ្នាឈានទៅមុខកាន់តែលឿន។ ជាមួយគ្នានោះ ផ្អែកតាមកិច្ចព្រមព្រៀងរវាងគ្នានឹងគ្នា BMW នឹងផ្ដល់ជូននូវមធ្យោបាយធ្វើដំណើរសម្រាប់ក្រុមទាំង ៥ ក្នុងការធ្វើដំណើរទៅចូលរួមកម្មវិធីផ្សេងៗ។
ដោយឡែក ប្រភពមកពី Esport បានឲ្យដឹងថា វាជាការពិតដែលថា BMW ចាប់អារម្មណ៍ខ្ពស់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹង Esport ព្រោះវាក៏អាចជាយុទ្ធសាស្ត្រទីផ្សារ ដែលអាចផ្សារភ្ជាប់រវាងក្រុមហ៊ុននេះ ជាមួយនឹងអ្នកគាំទ្រ Esport ជាពិសេស Fan របស់ក្រុម Gamers ទាំង ៥ខាងលើ៕
ប្រភព៖ esportsinsider