• 2020-04-17 02:44:21
  • ហាងឆេងផលិតផល

Galaxy Z Flip មានលក់មួយទឹកតាមហាង តម្លៃនៅតែកប់

  • 2020-04-17 02:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញលក់​នៅលើ​ទីផ្សា​ប្រទេស​កម្ពុជា​នៅ​ពាក់​ខែកុម្ភ: កន្លង​ទៅ Samsung Galaxy Z Flip គឺជា​កំពូល​ស្មាតហ្វូន​មួយ​ប្រចាំ​ឆ្នាំ​ដែល​មាន​តម្លៃ​ជាង ១ពាន់​ដុល្លារ។

ទូរសព្ទ​ដែល​មាន​រាង​តូច​នៅ​ពេល​បត់ Galaxy Z Flip នៅ​ផ្នែក​ខាង​មុខ​នៃ​ទូរសព្ទ​គឺ​មាន​អេក្រង់​តូច​មួយ ដែល​សម្រាប់​បង្ហាញ​ព័ត៌មាន លើ​ស​ពី​នេះ​ក៏​អាច​ប្រើ​សម្រាប់​ថត Selfie ផង​ដែរ។

Galaxy Z Flip មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​តាម​ហាង​នៅ​ខ្មែរ​បច្ចុប្បន្នថ្មីមាន​តម្លៃ ១ ៤៤៩ ដុល្លរ (តម្លៃក្រុមហ៊ុន)និង​មួយ​ទឹក​មាន​តាម​ហាង​តម្លៃ​ប្រមាណ​ជា ១ ៣០០ដុល្លារ សម្រាប់​ទំហំ RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 256GB។​

ទូរសព្ទ​នេះ​ប្រើ​ប្រាស់​អេក្រង់ AMOLED មាន​ទំហំ ៦,៧ អ៊ីញ ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 855+ មាន RAM ទំហំ ៨GB ជា​មួយ​អង្គ​ផ្ទុក ២៥៦GB។ កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ទំហំ ១២MP កាមេរ៉ា​ប្រភេទ Ultra-Wide ទំហំ ១២MP និងកាមេរ៉ា​ខាង​ក្នុង​មាន​ទំហំ ១០MP ដែល​មាន ប្រើ​ប្រាស់​ថាមពល​ថ្ម ៣៣០០ mAh៕

ចុចអាន៖

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​បន្ទាប់​ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់