• 2020-04-17 01:31:18
  • ព័ត៌មាន

SUV ថ្មីរបស់ Lexus អាចនឹងមានឈ្មោះថា LQ ហើយរាងដូចឡានអនាគតអីចឹង

  • 2020-04-17 01:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន Lexus មានសែស្រឡាយ SUV ជាច្រើនរួមមកហើយ ដូចជា LX, RX និង NX ជាដើម ប៉ុន្តែវាមិនបញ្ឈប់ក្រុមហ៊ុននេះត្រឹមហ្នឹងឡើយ។

យោងតាមរបាយការណ៍ពី Car&Driver បានឲ្យដឹងថា Lexus កំពុងគ្រោងផលិត SUV ប្រភេទ Flagship ថ្មីមួយទៀត ហៅថា LQ ដែលត្រូវបានដាក់បង្ហាញជាគំរូរថយន្ត LF-1 Limitless Concept។

រថយន្ត Lexus LQ នេះនឹងមានការឌីហ្សាញកាត់តាមម៉ូដែល LC Coupe ហើយប្រើគ្រោងឆ្អឹងច្នៃចេញពីម៉ូដែឡ LS ព្រមទាំងបំពាក់ម៉ាស៊ីនសាំង ចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ពីម៉ូដែល LS 500 និង ម៉ាស៊ីន Hybrid ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី២ ពីម៉ូដែល LS 500h ទៀតផង។

ជាមួយគ្នានេះ Lexus ទំនងជាផលិត LQ F ដែលជាប្រភេទ Performance បំពាក់ម៉ាស៊ីន twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ជាង ៦០០សេះ ទៀតផង។

គួរឲ្យដឹងថា Lexus បានចុះប៉ាតង់ឈ្មោះ "LQ” តាំងពី ២ឆ្នាំមុនមកម្ល៉េស ជាមួយការិយាល័យប៉ាតង់អាមេរិក បន្ទាប់ពីដាក់បង្ហាញគំរូរថយន្ត LF-1 Limitless Concept ក្នុងកម្មវិធី 2018 Detroit Auto Show៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់