• 2020-04-16 01:57:42
  • ព័ត៌មាន

Elon Musk និយាយមួយម៉ាត់យ៉ាងខ្លី បើចង់បាន Cybertruck ពណ៌ផ្សេងខុសពីទឹកប្រាក់

  • 2020-04-16 01:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្ងល់មួយក្នុងចំណោមចម្ងល់ជាច្រើនជុំវិញ រថយន្តភីកអាប់អគ្គិសនី Telsa Cybertruck គឺ វានឹងផ្តល់ជម្រើសពណ៌តួខ្លួនផ្សេងក្រៅពីពណ៌ទឹកប្រាក់ ដូចកាលបង្ហាញខ្លួនដំបូងឬអត់។

គួរឲ្យដឹងថា គំរូរថយន្ត Telsa Cybertruck បានបង្ហាញខ្លួននៅលើឆាក ដោយមានតួខ្លួនជាដែកអ៊ីណុកពណ៌ទឹកប្រាក់ (មិនទាន់បាញ់ថ្នាំ)។

ដោយឡែក នាពេលថ្មីៗនេះ អ្នកប្រើបណ្តាញសង្គម Twitter ម្នាក់មានឈ្មោះថា Brandon Bernicky បានបង្ហោះសារសួរទៅកាន់លោក Elon Musk ដែលជា CEO ក្រុមហ៊ុន Tesla ថា តើរថយន្ត Cybertruck នឹងមានពណ៌សម្រាប់ឲ្យជ្រើសរើសឬអត់។

មិនបកស្រាយវែងឆ្ងាយ លោក Elon បានឆ្លើយតបនូវសំណួរខាងលើវិញយ៉ាងខ្លីថា "អ្នកអាចបិទវាគ្រប់ពណ៌បាន”។ តាមរយៈការបកស្រាយខាងលើ គេសង្ស័យថា Tesla ប្រហែលជាមិនផ្តល់ជម្រើសពណ៌ចេញពីរោងចក្រឡើយ សម្រាប់ភីកអាប់ Cybertruck នេះ។

រហូតមកទល់ពេលនេះ Tesla ទទួលបានការបញ្ជាទិញពាក់កណ្តាលលាននាក់ហើយចំពោះ Cybertruck ខណៈតាមគម្រោងវានឹងចូលសង្វាក់ផលិតកម្ម នៅឆ្នាំ២០២១ ខាងមុខ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់