• 2020-04-15 07:54:56
  • ព័ត៌មាន

ដឹងថ្ងៃប្រកាសទូរសព្ទលំដាប់កំពូលរបស់ Motorola ក្រោយខកខានរាប់ឆ្នាំ

  • 2020-04-15 07:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ខក​ខាន​បញ្ចេញ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​សមត្ថភាព​ខ្ពស់​អស់​ជា​យូរ​មក​ នៅ​ពេល​នេះ Motorola ត្រៀម​ខ្លួន​រួច​រាល់​​​​ដើម្បី​បញ្ចេញ​ស្មាតហ្វូន​​ថ្មី​របស់​ខ្លួន ដែល​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ២២ ខែ​មេសា​នេះ។

រូបភាព Render នៃ Edge+

ប្រសិន​បើ​​ដំណឹង​លេច​ធ្លាយ​ពិត​ជា​ច្បាស់​មែន​នោះ​ទេ ស្មាតហ្វូន​ដែល Motorola នឹង​ប្រកាស​ចេញ​មាន​ពីរ​ប្រភេទ​គឺ Motorola Edge ជា​ប្រភេទ​លំដាប់​ថវិកា និង Motolola Edge+ ជា​ប្រភេទ Flagship តម្លៃ​ថ្លៃ។ Edge+ គឺ​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ មាន​អេក្រង់​កោង​សង​ខាង​ដែល​មាន​ទំហំ ៦,៧ អ៊ីញ ហើយ​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 865 និង​មាន​ជម្រើស RAM 8GB ឬ 12GB ព្រម​ទាំង​ថ្ម​ទំហំ ៥០០០ mAh ​ផង​ដែរ។

រូបភាព Render នៃ Edge+

បន្ថែម​ពី​នេះ​លើ​ម៉ូដែល Edge+ ក៏​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១០៨MP គួប​ផ្សំ​នឹង​កាមេរ៉ា Ultra-Wide និង​កាមេរ៉ា​ Telephoto ​ផង​ដែរ។ សម្រាប់​​ម៉ូដែល Edge វិញ​គឺ​មាន​បំពាក់​ត្រឹម​ឈីប Snapdragon 765 និង RAM ទំហំ ៦GB ប៉ុណ្ណោះ។

គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ម៉ូដែល Edge និង Edge+ នេះ​នឹង​ចេញ​លក់​នា​ពេល​ណា ឬ​លក់​តម្លៃ​ប៉ុន្មាន​នោះ​ទេ៕​

ប្រភព៖ engadget ប្រែ​សម្រួល៖ សុខហេង

មតិយោបល់