• 2020-04-15 07:06:11
  • ព័ត៌មាន

ចង់ដឹងអត់ នៅថ្ងៃកំណើតអ្នក កែវយឹតអវកាសថតបានអ្វីខ្លះ?

  • 2020-04-15 07:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ខែ​មេសា​នេះ​​អង្គការ NASA ​​ធ្វើ​ការ​អបអរ​ខួប​ទី ៣០ ឆ្នាំ​​នៃ​ការ​ធ្វើ​ដំណើរ​លើ​ដង​វិថី​​ក្នុង​លំហអាកាស​របស់​កែវយឹត​អវកាស Hubble។ ដើម្បី​ជា​ការ​អបអរ​ NASA បាន​បង្កើត​នូវ​ឧបករណ៍​កម្សាន្ត​មួយ ដែល​អាច​បង្ហាញ​អ្នក​ថា​នៅ​ថ្ងៃ​កំណើត​របស់​អ្នក កែវយឹត Hubble ថត​បាន​អ្វី ក្នុង​​ចន្លោះ​ពេល ៣០ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​លើ​វិបសាយ NASA មាន​សរសេរ​ថា ៖ "កែវយឹត Hubble រុក​រក​ក្នុង​ចក្រវាល​ ២៤ម៉ោង​ក្នុង ១​ថ្ងៃ​ និង ៧ ថ្ងៃ​ក្នុង​ មួយ​សប្ដាហ៍។ នេះ​មាន​ន័យ​ថា​វា​អាច​ប្រទះ​ឃើញ​ទិដ្ឋភាព​អស្ចារ្យ​ជា​រៀង​រាល់​ឆ្នាំ រួម​ទាំង​នៅ​ថ្ងៃ​កំណើត​របស់​អ្នក​ផង​ដែរ។ តើ​​កែវយឹត​ Hubble សម្លឹង​មើល​អ្វី​នៅ​ថ្ងៃ​កំណើត​អ្នក? បញ្ចូល​ខែ​កំណើត និង​ថ្ងៃ ដើម្បី​ដឹង!”

រូបភាព​នីមួយ​ៗ​គឺ​មាន​ភ្ជាប់​ជា​ការ​រៀប​រាប់​ប្រាប់​ថា​វា​ជា​អ្វី ហើយ​មាន​ភ្ជាប់​ជា​មួយ​ Link ទៅ​កាន់​រូបភាព​ដែល​មាន​ Resolution ខ្ពស់​ផង​ដែរ ដើម្បី​អាច​ឲ្យ​អ្នក​មើល​ឃើញ​កាន់​តែ​ច្បាស់។ ដើម្បី​សាក​ល្បង​​​ដោយ​ខ្លួន​ឯង អាច​ចុច​ទី​នេះ ឬ ​ចូល​ទៅ​កាន់​ nasa.gov/content/goddard/what-did-hubble-see-on-your-birthday៕​

ប្រភព៖ petapixel ប្រែ​សម្រួល៖ សុខហេង

មតិយោបល់