• 2020-04-15 03:17:17
  • ព័ត៌មាន

SONY Xperia 1 II នឹងចាប់ផ្ដើមលក់លើទីផ្សារពីចុងខែនេះ

  • 2020-04-15 03:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SONY បាន​ប្រកាស​ចេញ​ស្មាតហ្វូន Xperia 1 II កាល​ពី​ខែ​កុម្ភៈ ប៉ុន្តែ​ក្រៅ​ពី​កាល​វិភាគ​ចេញ​លក់​នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២០ គេ​មិន​ដឹង​អំពី​កាល​បរិច្ឆេទ​ជាក់​លាក់​ណា​មួយ​នោះ​ឡើយ។ នា​ពេល​នេះ​គណនី​ផ្លូវ​ការ​របស់ SONY សម្រាប់​ប្រទេស​អេស្ប៉ាញ បាន​បង្ហាញ​ថា​ Xperia 11 II នឹង​មាន​លក់​ឆាប់ៗ​នេះ។

ជា​ការ​ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​ប្រើ​ប្រាស់​អំពី​ការ​ចេញ​លក់ SONY España បាន​​លើក​ឡើង​ថា​ស្មាតហ្វូន​​លំដាប់​កំពូល​ថ្មី​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​នា​ចុង​ខែ​​មេសា​នេះ។ សម្រាប់​តម្លៃ​​វិញ​គឺ​ ១ ២០០ អឺរ៉ូ (សម្រាប់​ទីផ្សារ​អេស្ប៉ាញ) ដែល​ស្ថិត​នៅ​ជួរ​តម្លៃ​ជា​មួយ Galaxy S20 Ultra, Huawei P40+ Pro និង iPhone 11 Pro Max។

លក្ខណៈ​សម្បត្តិ​របស់ SONY Xperia 1 II មាន​ដូច​ជា​អេក្រង់ OLED កម្រិត 4K, ដំណើរ​ការ​ដោយ​ឈីប​ Snapdragon 865, កាមេរ៉ា​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​មាន​ទំហំ ១២MP ដូច​គ្នា, កាមេរ៉ា​មុខ​ទំហំ ៨MP, សមត្ថភាព​ការពារ​ទឹក​និង​ធូលី​កម្រិត IP68 និង​ថ្ម​ទំហំ ៤០០០ mAh ដែល​អាច​ទ្រាំទ្រ​ការ​សាក​ដោយ​មិន​ប្រើ​ខ្សែ៕

ប្រភព៖ pocketnow ប្រែ​សម្រួល៖ សុខហេង

មតិយោបល់